អត្ថបទពាណិជ្ជកម្ម
សិស្ស​និទ្ទេស​A ទាំងអស់​ឆ្នាំនេះ អាច​ដើរលេង​ជាមួយ​ណេ​លីន ស្តារ ដោយ​ឥតគិតថ្លៃ
09, Sep 2019 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ចូលរួម​លើកកម្ពស់​ដល់​វិស័យ​អប់រំ ក៏ដូចជា​អបអរសាទរ​ដល់​សិស្សានុសិស្ស​ដែល​បាន​ប្រ​ឡង​ជាប់​បាន​និទ្ទេស​A ទាំងអស់​ទូទាំងប្រទេស ក្រុមហ៊ុន ណេ​លីន ស្តារ (Nelin Star Tour & Travel) នឹង​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត ជា​ដំណើរ​កម្សាន្ត​៤​គោលដៅ ទៅកាន់​៤​ខេត្ត​សក្តានុពល​ទេសចរណ៍​ខ្លាំង ដោយ​មិន​គិតថ្លៃ​។

​លោក ថា​ណា នាយក​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ណេ​លីន ស្តារ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ណេ​លីន ស្តារ​សម្រេច​ផ្តល់ជូន​ជា​រង្វាន់​ដំណើរ​កម្សាន្ត​នេះ ឡើង​ក្នុង​គោលដៅ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ការប្រឹងប្រែង​រៀនសូត្រ របស់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​នៅ​កម្ពុជា ហើយ​គោលដៅ​ដំណើរ​កម្សាន្ត​ទាំង​៤​ខេត្ត​នេះ​ទៀតសោត គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ពិសិដ្ឋ ដែល​ស្ថិតនៅក្នុង​រដូវ​កាល​មាន​ទេសភាព​ស្អាត ស្រស់បំព្រង គួរ​ជាទី​គយគន់​សម្រាកលំហែ​កាយ​ខ្លាំង​បំផុត​។ 



​លោក​បន្ថែមថា​៖«​ដំណើរ​កម្សាន្ត​ផ្តល់ជូន​នេះ ចែកចេញជា​២​ក្រុម ដោយ​ក្រុមទី​១ ចេញដំណើរ​ថ្ងៃទី​១៤ ហើយ​ក្រុមទី​២ ចេញដំណើរ​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០១៩​។ ហេតុនេះ ក្រោយ​ប្រកាស​លទ្ធផល​ជាប់​ធ្លា​ក់បាក់​ឌុប ថ្ងៃទី​៩ និង​ទី​១០​ភ្លាម សិស្ស​ដែលជា​ប់​និទ្ទេស A ទាំងអស់ ត្រូវ​ទាក់ទង​មកកាន់​ក្រុមហ៊ុន ណេ​លីន ស្តារ ឱ្យបាន​មុន​ថ្ងៃ​ចេញដំណើរ យ៉ាងហោចណាស់​២​ថ្ងៃ​។

​សម្រាប់​សិស្ស​ដែល​មិនបាន​ជាប់​និទ្ទេស A ប៉ុន្តែ​ប្រឡង​ជាប់​ដោយ​ជោគជ័យ មិន​ថា​និទ្ទេស​អ្វី​នោះទេ ក្រុមហ៊ុន​ក៏​ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស សម្រាប់​អ្នក​ដែល​ទាក់ទង​ចង់​ដើរលេង​កម្សាន្ត​ជា​ក្រុម​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោ​កថា​ណា​។



​ក្រៅពីនេះ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ខិតជិត​ចូលមក​ដល់​ខាងមុខនេះ ក្រុមហ៊ុន​ណេ​លីន ស្តារ ក៏មាន​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​ទាំង​៤​គោលដៅ​នេះ​ដដែល ក្នុង​តម្លៃថោក​សមរម្យ​ដោយ​ចេញដំណើរ​បែងចែក​ជា​២​ក្រុម ដោយ​ក្រុមទី​១ ថ្ងៃទី​២៧ កញ្ញា ២០១៩ និង​ក្រុមទី​២ ថ្ងៃទី ២៨ កញ្ញា ២០១៩​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​: 023 210 320/ 092 78 07 07 / 085 310 310 / 086 310 310/ 085 320 320 / 086 320 320 អាសយដ្ឋាន​: ផ្ទះ​លេខ 71B ផ្លូវ 205 សង្កាត់​ទំនប់ទឹក ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ Facebook Page: Nelin Star Tour & Travel  ៕
​ណេ​លីន ស្ដារ បម្រើសេវា ចេញពី​បេះដូង​!







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com