រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូ​តូ នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​លួចលាក់​នាំចូល​រថយន្ត​ម៉ាក Mercedes មកកាន់​កម្ពុជា​
27, Jan 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា យើងខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បំពាន​ច្បាប់ លួចលាក់​នាំចូល​រថយន្ត Mercedes-Benz ដែលជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​។ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) នៅតែ​សង្កេតឃើញថា មាន​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន បាន​លួចលាក់​នាំចូល រថយន្ត​ម៉ាក Mercedes-Benz ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ដោយ​មិនបាន​ឆ្លងកាត់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)​។ ដូច្នេះ​ដើម្បី​ចៀសវាង​ការប្រឈមមុខ​នឹង​ផ្លូវច្បាប់ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​បំពាន​ច្បាប់​នេះ​។

​នៅក្នុង​ប្រទេស​កម្ពុជា មានតែ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា តែមួយគត់ ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ ដាក់លក់ នូវ​គ្រប់​ប្រភេទ​រថយន្ត​ម៉ាក Mercedes-Benz​។ ប៉ុន្តែ​កន្លងមក​គេ​សង្កេតឃើញថា មាន​ក្រុមហ៊ុន និង​បុគ្គល​មួយចំនួន បាន​លួចលាក់​នាំចូល រថយន្ត​ម៉ាក Mercedes-Benz ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ក្នុង​បំណង​ចែកចាយ  និង​ប្រើប្រាស់ ដោយ​មិនបាន​ឆ្លងកាត់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដែល​ទទួលបាន​សិទ្ធិ​នាំចូល​ផ្តាច់មុខ​ពី​ក្រសួងពាណិជ្ជកម្ម​។



​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​បំពាន​ច្បាប់​នេះ ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា យើងខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បំពាន​ច្បាប់ លួចលាក់​នាំចូល​រថយន្ត Mercedes-Benz ដែលជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា​។

​សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ​បានចេញ​លិខិត​មួយ​បញ្ជាក់​ពី​ការឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Daimler AG​។ «​ក្រសួងពាណិជ្ជកម្ម ឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​លើ​រថយន្ត​ពាក់​ម៉ាក​ខាងលើ (Mercedes-Benz) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Daimler AG ដូច​មានចែង​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​នាំចូល​និង​ចែកចាយ​ផ្តាច់មុខ​ដែល​ក្រសួង​បាន​តម្កល់ទុក​រួចហើយ​។ លិខិត​នេះ​ក៏ត្រូវ​បាន​យោងតាម​មាត្រា​៣​និង​មាត្រា​១១​នៃ​ច្បាប់​ស្តីពី ម៉ាក ពាណិជ្ជ​នាម និង​អំពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ផងដែរ​»​។ នេះ​គឺជា​ខ្លឹមសារ​ដែល​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) បានទទួល​ពី​ក្រសួងពាណិជ្ជកម្ម​។



​ជាថ្មី​ម្តងទៀត ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ក្រសួងពាណិជ្ជកម្ម ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​សម្រាប់​អ្នកវិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ការជំរុញ​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិផ្តាច់មុខ​លើ​ម៉ាក​សញ្ញា​នេះ​។ ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ជឿជាក់ថា យន្តការ​នេះ នឹង​ការពារ​ផលប្រយោជន៍​របស់​អ្នកវិនិយោគ ក៏ដូចជា​អ្នកប្រើប្រាស់ ជាពិសេស​ទប់ស្កាត់​នូវ​រាល់​មុខទំនិញ​ក្លែងក្លាយ និង​ទំនិញគេចពន្ធ​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​កៀរគរ​ចំណូល​ពន្ធ​ចូល​រដ្ឋ​ផងដែរ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅកាន់​ការិយាល័យ និង​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។  ទំនាក់ទំនង 017-231-488 ឬ​លេខ 023-231-488៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com