អត្ថបទពាណិជ្ជកម្ម
ចំណាយ​ត្រឹមតែ​៣០​សេន​ក្នុង​មួយថ្ងៃ អាច​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​ល្បីៗ​ក្រៅប្រទេស​បាន​
10, Sep 2019 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន Further Underwriting International  ក្នុង​នាំចូល​បណ្ណ​សន្យា​រ៉ាប់រង​សុខភាព មេ​ឌី​គ្រី​ធី​ខ​ល សាកល មកកាន់​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា និង​សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ ប័ណ្ណ​នេះ មានតម្លៃ​ប្រមាណ​តែ​៣០​សេន ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​វា​អាច​ការពារ​សុខភាព​ពលរដ្ឋ​បាន​យ៉ាង​ទូលំទូលាយ ពី​ព្រោះតែ​ប័ណ្ណ​នេះ អាច​ការពារ​សុខភាព​ដែលមាន​ទឹកប្រាក់​រហូត​ដល់ ១​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ 

​នៅក្នុង​ពិធី​ចុះហត្ថលេខា​រួម រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ពីថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ការិយាល័យ​កណ្ដាល ហ្វ​ត​តេ លោក យក់ ចំរើន​ឬ​ទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ​ត​តេ បាន​មានប្រសាសន៍ថា ពលរដ្ឋ​កម្ពុជា​កន្លងមក​នៅពេល​មាន​ជំងឺ​ម្ដងៗ ពួកគាត់​តែងតែ​លក់​ផ្ទះ លក់​គោក្របី និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដើម្បី​ព្យាបាល​ជំងឺ ធ្វើយ៉ាងណា​ឲ្យ​តែ​ជីវិត​នៅរស់​។ ហើយ​នៅពេលដែល​គាត់​លក់​យកទៅ​ប្រើប្រាស់​សម្រាប់​ព្យាបាល និង​ចាយវាយ​ពេល​មាន​ជំងឺ​នោះ​អស់​ទៅ គាត់​ក៏​ចាប់ផ្ដើម​ជាថ្មី ជាមួយនឹង​បាតដៃ​ទទេ​។ ហេតុ​ដូច្នេះហើយ ក្នុងនាម​ជា​អ្នកធ្វើការងារ​ក្នុង    វិស័យ​ធានារ៉ាប់រង មិន​ចង់​ឲ្យ​មាន​ទិដ្ឋភាព​បែបនេះ កើតមានឡើង​នៅក្នុង​ស្រុក​ខ្មែរ​ទៀត ទើប​ក្រុមហ៊ុន​ហ្វ​ត​តេ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្រៅប្រទេស នាំយក​នូវ​ប័ណ្ណសន្យា​ធានារ៉ាប់រង​ថ្មី ដែល​អាច​ការពារ​សុខ​ភាព​ពលរដ្ឋ​កម្ពុជា បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​អាច​ទៅ​ព្យាបាល​ជាមួយ​មន្ទីរពេទ្យ​ល្បីៗ នៅលើ​ពិភពលោក​ដែលជា​ដៃគូ​របស់ខ្លួន​។ នេះ​ជាការ​បន្ថែម​របស់លោក​អគ្គនាយក​ក្រុមហ៊ុន ហ្វ​ត​តេ​។



​លោក យក់ ចំរើន​ឬ​ទ្ធិ បន្តថា​៖«​អ្នកទិញ​ប័ណ្ណ ធានារ៉ាប់រង​ថ្មី​របស់​ហ្វ​ត​តេ ( Medicritical World Wide) នឹងមិន​ចាំបាច់​លក់​ទ្រព្យ​គោក្របី ផ្ទះសម្បែង​ដើម្បី​ព្យាបាល​ជំងឺ​ទៀត​នោះទេ​។ ពួកគាត់ កាន់តែ​ប័ណ្ណធានា​រ៉ាប់រង​មួយ​នេះ អាច​ទៅ​ព្យាបាល​នៅ​បណ្ដា​ប្រទេស​ល្បីៗ ដែលជា​ដៃគូ​របស់​ពួកយើង ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​នោះឡើយ​។

​បើតាម​លោក យក់ ចំរើន​ឬ​ទ្ធិ ប័ណ្ណធានា​រ៉ាប់រង​នេះ អាច​ព្យាបាល​ជំងឺ​ធ្ងន់ៗ​មួយចំនួន​ផងដែរ ដូចជា​ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម ការផ្លាស់ប្តូរ​សរីរាង្គ​ណាមួយ ដូចជា​ខួរឆ្អឹងខ្នង​ជាដើម ដែល​ជំងឺ​នេះ ត្រូវការ​ថ្លៃ​ព្យាបាល​ខ្ពស់ រាប់ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ក៏ប៉ុន្តែ​ប័ណ្ណធានា​រ៉ាប់រង​នេះ​អាច​ធានាបាន​រហូតដល់​១​លាន​ដុល្លារ​អាមេរិក​។ លោក យក់ ចំរើន​ឬ​ទ្ធិ​បញ្ជាក់​បន្តថា​៖« សម្រាប់​កញ្ចប់​សេវាកម្ម​ថ្មីៗ​នេះ មិនចាំបាច់​ទាល់តែ​អ្នកមាន​ចំណូល​ខ្ពស់ ឬ​អ្នកមាន​ទើប​អាច​ទិញ​បានទេ អ្នក​ដែលមាន​ចំណូល​មធ្យម ក៏​អាច​ទិញ​កញ្ចប់​សេវា​កម្មនេះ​បានដែរ ពីព្រោះ​ដូច​បានដឹង​ហើយ បើ​គិត​ជា​មធ្យម តែ​ប្រមាណ​៣០​សេន​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ ដូច្នេះ​យើង​គិតថា​ប្រជាពលរដ្ឋ​ច្រើន អាចមាន​លទ្ធភាព​ទិញ​កញ្ចប់​សេវា​កម្មនេះ ធានា​សុខភាព​ពួកគាត់​បាន​»​។



​តាមរយៈ​កិច្ចសហការ រវាង​ហ្វ​ត​តេ និង Further Underwriting International លោក យក់ ចំរើន​ឬ​ទ្ធិ រំពឹងថា នឹង​អាចជួយ​ពលរដ្ឋ​កម្ពុជា​បាន​ច្រើន​បន្ថែមទៀត ពីលើ​អ្វីដែល​ក្រុមហ៊ុន​ហ្វ​ត​តេ​មាន​សព្វថ្ងៃ​។ បើតាម លោក យក់ ចំរើន​ឬ​ទ្ធិ បច្ចុប្បន្ន ក្នុង​វិស័យ​ធានារ៉ាប់រង​ទាំងមូល ការធានា​ទៅលើ​សុខភាព មាន​ចំណែក​ធំជាងគេ គឺ​រហូតដល់​ជាង ៦០​ភាគរយ​ឯណោះ​។

​លោកស្រី Judy ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៃ​ក្រុមហ៊ុន Further Underwriting International បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​វិស័យ​ធានារ៉ាប់រង​កម្ពុជា​បច្ចុប្បន្ន មានការ​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់​។ ដើម្បី​រួមចំណែក​ដល់​ការលូតលាស់​នៃ​វិស័យនេះ ទើប​ក្រុមហ៊ុន Further បាន​ចូលមក​កម្ពុជា ផ្ដល់នូវ​កញ្ចប់​សេវាកម្ម​ធានារ៉ាប់រង ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ទទួលបាន​នូវ​ការការពារ​ហិរញ្ញវត្ថុ​របស់ខ្លួន ក្នុងពេល​មាន​ជំងឺ​។ លោកស្រី Judy បន្ថែម​ដូច្នេះ រួច​បន្តថា​៖«​ក្រៅពី​ច្នៃ​បង្កើត​ផលិតផល​ធានារ៉ាប់រង​ថ្មី Further ក៏មាន​ការផ្ដល់ជូន​នូវ​សេវា​ពាក់ព័ន្ធ​ដទៃទៀត រាប់​ចាប់តាំងពី​ការចំណាយ​លើ​ថ្លៃ​ព្យាបាល រហូតដល់​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​ថែមទៀត​។ ក្រុមហ៊ុន ក៏​ផ្ដល់ជូន​នូវ​អ្នកបកប្រែ  និង​សេវា​ប្រែ​ជូន សម្រាប់​ជា​របាយការណ៍ នៃ​ការព្យាបាល​ផងដែរ​»៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com