​ខួប​១​ឆ្នាំ​នៃ​មរណភាព​វេជ្ជបណ្ឌិត Beat Richner វីរបុរស​របស់​កុមារ​កម្ពុជា​
ជាតិ
សង្គមជាតិ
​ខួប​១​ឆ្នាំ​នៃ​មរណភាព​វេជ្ជបណ្ឌិត Beat Richner វីរបុរស​របស់​កុមារ​កម្ពុជា​
09, Sep 2019 , 11:39 pm        
រូបភាព
រូបភាពលោក Beat Richner
រូបភាពលោក Beat Richner
​ភ្នំពេញ​៖ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជា​ខួប​១​ឆ្នាំ​នៃ​មរណភាព លោក​វេជ្ជបណ្ឌិត Beat Richner  ក្នុង​វ័យ​៧១​ឆ្នាំ ដោយសារតែ​ជំងឺ នៅឯ​ប្រទេស​ស្វ៊ី​ស​។   បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​មួយឆ្នាំ​ជូន​លោក​វេជ្ជបណ្ឌិត Beat Richner ផងដែរ​។



​លោក​វេជ្ជបណ្ឌិត Beat Richner មានឈ្មោះ​ល្បី​មួយទៀត គឺ Beattocello ដែលជា​ឈ្មោះ​សម្រាប់​ហៅ​ពេលដែល​លោក​ប្រគំ​ឧបករណ៍ Cello​រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែល​បាន​ជួយ​កុមារ​កម្ពុជា​រាប់លាន​មកហើយ​។

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ជំនាញ​ពេទ្យ​កុមារ​ក្នុង​ឆ្នាំ​១៩៧៣ លោក Beat Richner ត្រូវបាន​កាកបាទក្រហម​នៃ​ប្រទេស​ស្វី​ស បញ្ជូនមក​បំពេញបេសកកម្ម​សប្បុរសធម៌​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥ ដែលជា​ឆ្នាំ​ដែល​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ហើយ​លោក​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​កម្ពុជា​។​នៅក្នុង​ឆ្នាំ​១៩៩១ លោក​Beat Richner ត្រូវ​បានស្នើ​មកជួយ​ដឹកនាំ​មន្ទីរ​គន្ធ​បុ​ប្ជា​រហូតដល់​លោក​អាច​ពង្រីក​មន្ទីរពេទ្យ​បាន​ដល់​៥​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្តសៀមរាប​ក្នុងពេល​បច្ចុប្បន្ននេះ​៕

Tag:
 មន្ទីរពេទ្យ​គន្ធ​បុ​បា្ផ​
 ​គម្រប់​ខួប​
  Beat Richner
© រក្សាសិទ្ធិដោយ thmeythmey.com