Grab បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​លើ​មុខងារ​សុវត្ថិភាព
អត្ថបទពាណិជ្ជកម្ម
Grab បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​លើ​មុខងារ​សុវត្ថិភាព
09, Sep 2019 , 5:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ Grab (​ហ្គ្រេ​ប​) ដែលជា​កម្មវិធី​ហៅ​យាន្ត​ជំនិះ​លើ​ទូរស័ព្ទដៃ​ឈាន មុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បន្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ទៅលើ​មុខងារ​សុវត្ថិភាព ជាមួយ​ការដាក់​ឲ្យ​ដំណើរការ កម្មវិធី  មជ្ឈមណ្ឌល​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ (Passenger Saftety Centre) ក្នុង​កម្មវិធី​ទូរស័ព្ទដៃ​នា ពេលខាងមុខ​នេះ​។​

​ជាមួយនឹង​មុខងារ​ថ្មី​បំផុត​នេះ អ្នកដំណើរ​នឹង​អាច​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី ការ​ជិះ​និង​ទីតាំង បច្ចុប្បន្ន​របស់​របស់​ខ្លួន ហើយ​អ្នកធ្វើដំណើរ​អាច​ចូលទៅ​កាន់​មជ្ឈមណ្ឌល​ផ្ដល់ជំនួយ ក៏ដូចជា​អាច​ផ្ញើ​សារ ជូនដំណឹង​ទៅដល់​អ្នកណាម្នាក់ សម្រាប់ធ្វើ​ការទំនាក់ទំនង​បន្ទាន់​របស់​ពួកគេ​ផងដែរ​។​

​កម្មវិធី​ថ្មី​នេះ​ធ្វើឡើង បន្ទាប់ពី Grab បាន​ណែនាំ​មុខងារ​នៃ​កម្មវិធី​ស្រដៀង​គ្នា​ក្នុង​កម្មវិធី​លើ ទូរស័ព្ទដៃ​សម្រាប់​ដៃគូ​បើកបរ​របស់ខ្លួន​កាលពីដើម​ឆ្នាំនេះ ដែល​ដៃគូរ​បើកបរ​អាច​ចែករំលែក​ទីតាំង​របស់ ពួកគាត់ ឬ​ធ្វើការ​ទំនាក់ទំនង​ជំនួយ​បន្ទាន់ដោយ​ផ្ទា​ល់ពី​កម្មវិធី​របស់​ពួកគាត់​។​

​លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​យើង​កំពុងតែ​ស្វែងរក​មធ្យោបាយ​បំពាក់​កម្មវិធី​បច្ចេកវិទ្យា ដើម្បី​ពង្រឹង​សុវត្ថិភាព​ទាំង​អ្នកដំណើរ និង​ដៃ គូ​បើកបរ​។ នៅ​ចុងបញ្ចប់​នៃ​ការធ្វើដំណើរ ទាំង​អ្នកដំណើរ និង​ដៃគូ​បើកបរ អាច​វាយតម្លៃ​លើ​បទ ពិសោធន៍​នៃ​ការធ្វើដំណើរ​បាន​។ ប្រសិនបើ​ភាគី​ណាមួយ​វាយតម្លៃ​លើ​បទពិសោធន៍​មិនល្អ យើង​មានការ ក្រើនរំលឹក​ដោយ​ស្វ័យប្រវត្តិ ដែលជា​ការជូនដំណឹង​ដល់​ក្រុមការងារ​សុវត្ថិភាព និង​គុណភាព​របស់​យើង ដើម្បី​ស៊ើបអង្កេត​បន្ត​អំពី​ការវាយតម្លៃ​នេះ​»​។​

​លក្ខណៈពិសេស​របស់​ក​ម្ម​វិធី​ថ្មី​នេះ គឺជា​ការបន្ថែម​លើ​មុខងារ​សុវត្ថិភាព​ដែលមាន​ស្រាប់​ជាច្រើន ដែល Grab បាន​អនុវត្ត​រួចមកហើយ ដូចជា​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ឡើងវិញ​ដល់ដៃ​គូ បើកបរ ការត្រួតពិនិត្យ​លើ​គំរូ​នៃ​ការបើកបរ ក៏ដូចជា​ការធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​សម្រាប់​ទាំង​អ្នក ដំណើរ និង​អ្នកបើកបរ​ក្នុងអំឡុងពេល​ធ្វើដំណើរ​ជាមួយ Grab​។​


 
​បើទោះបីជា​ទើបតែ​បាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​តិចជាង​២​ឆ្នាំ​ក៏ដោយ Grab មាន​ភាពជោគជ័យ​យ៉ាងខ្លាំង និង​នាំមុខគេ​ទាំង​ផ្នែក​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ និង​អ្នកបើកបរ នៅក្នុង​ទីផ្សារ​ដែលមាន​ការប្រកួត​ប្រជែង​ខ្ពស់​មួយ​នេះ​។​

​មជ្ឈមណ្ឌល​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​ក្នុង​កម្មវិធី​របស់ Grab ត្រូវបាន​រំពឹងថា​នឹង​អាច ប្រើប្រាស់​បាន​ទាំងអស់គ្នា​នៅ​ចុងខែ​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com