ជាតិ
ពីនេះ ពីនោះ
«​លទ្ធភាព​» មានន័យ​ខុសគ្នា​ពី «​លទ្ធផល​» ដូចម្តេច​?
26, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​លទ្ធភាព​» ជា​គុណសព្ទ មានន័យថា ភាព​នៃ​អ្វីៗ​ដែល​បានសម្រេច​។ តែបើ​គេ​ប្រើ​គុណសព្ទ​«​លទ្ធផល​»​វិញ​គឺ​មានន័យថា ផល​ដែល​បាន​ហើយ គឺ​សំដៅលើ​ផល​នៃ​ការងារ​ដែល​បានសម្រេច​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​បន្ថែម​ពាក្យ «​លទ្ធភាព និង​លទ្ធផល​» ដែលជា​ពាក្យ​រួមផ្សំ​គ្នា រវាង លទ្ធ បូក​នឹង​ភាព និង​ផល​។

​ពាក្យ «​លទ្ធភាព​» សំដៅ​ដោយ ភាព​អ្វីៗ​ដែល​បានសម្រេច​ហើយ​។ ភាព​ដែល​ត្រូវមាន​, ផ្លូវ ឬ​ដំណើរ​ដែល​ទំនង​នឹងធ្វើ​ឲ្យ​កើតការ​, ការដែល​អាចធ្វើ​ឲ្យ​ប្រព្រឹត្តទៅបាន​។
​សម្រាប់​ពាក្យ «​លទ្ធផល​» វិញ ចង់​សំដៅលើ​ផល​ដែល​បានសម្រេច ផល​នៃ​ការងារ​ដែល​បានសម្រេច កម្រៃ​ដែល​បានសម្រេច​មកពី​ការប្រកប​កិច្ចការ​ផ្សេងៗ សេចក្តីសម្រេច​នៃ​ការគិត​លេខ​ជាដើម​៕

Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com