ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន C និង​ទឹកឃ្មុំ​ឆៅ អាចជួយ​ឲ្យ​ជំងឺរើម​ឆាប់​ជា​បាន​!!!
10, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺរើម​គឺជា​ការបង្ក​រោគ​នៅលើ​ស្បែក​ដ៏​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​ភាគច្រើន​កើត​លើ​មនុស្ស​ធំ​។ ជំងឺ​នេះ​បង្កឡើង​ដោយ​វីរុស​មាន​ឈ្មោះថា Herpes Zoster Virus ឬ Varicella-zoster ដែលជា​មេរោគ​តែមួយ​បង្ក​ជំងឺ​អ៊ុត​ស្វាយ​។ វីរុស​នេះ​រស់នៅក្នុង​ខ្លួន​របស់​យើង​ជា​លក្ខណៈ​ស​ង្ងំ​ក្រោយពី​យើង​ជា​ពី​ជំងឺ​អ៊ុត​ស្វាយ​រួច​។ រយៈ​ពេ​ច្រើន​ឆ្នាំ​ក្រោយមក នៅពេល​វីរុស​នេះ​រើ​ឡើងវិញ​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​នោះ វា​នឹង​ក្លាយទៅជា​ជំងឺរើម​នេះឯង​។



​អ្វី​ដែលជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ជំងឺរើម​គឺ​រោគសញ្ញា​របស់​វា​តែម្តង ដែល​កើត​ឡើងជា​លក្ខណៈ​ពងបែក​។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​បាន​តាមរយៈ​ក​ន្ទួ​ល​រមាស់​លើ​ស្បែក និង​ពងបែក​ដែល​មិនទាន់​បែក​។

​នៅពេល​ពងបែក​លើ​ស្បែក​ចាប់ផ្តើម​បែក​ហើយ វា​អាច​បង្ក​ជាការ​ឈឺចាប់​ខ្លាំង និង​បង្ក​លក្ខណៈផ្សេងៗ​ទៀត​ដូចជា ឈឺក្បាល និង​មាន​ជំងឺ​ផ្តាសាយ​បន្ថែម​។ បញ្ហា​នេះ​អាច​ព្យាបាល​ជាមួយនឹង​ថ្នាំ​សម្លាប់​វីរុស​បាន តែ​អ្នក​ក៏​អាច​សាកល្បង​ជាមួយនឹង​របស់​ពីរ​មុខ​ខាងក្រោម​នេះ​ដើម្បី​ឲ្យ​ការព្យាបាល​កាន់តែ​ឆាប់​ជា​។

​វីតាមីន C

​ការសិក្សា​រកឃើញថា វីតាមីន C មាន​ប្រយោជន៍​ណាស់​ក្នុងការ​កាត់បន្ថយ​ការឈឺចាប់​ដែល​បង្កឡើង​ដោយ​ជំងឺរើម ព្រោះ​វា​ជួយ​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រឆាំងនឹង​វីរុស​បង្ក​ជំងឺ​នេះ​បាន​។ អ្នក​ក៏​អាច​ប្រើ​វា​ជា​ថ្នាំ​បំប៉ន​ក៏បាន​ដែរ តែ​ត្រូវតែមាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។

​ទឹកឃ្មុំ​ឆៅ​

​ទឹកឃ្មុំ​ឆៅ​គឺជា​របស់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅពេល​ប្រើ​ជាមួយ​ជំងឺ​ស្បែក​។ ការសិក្សា​បាន​រកឃើញថា ទឹកឃ្មុំ​មាន​សមាសធាតុ​ជា​ថ្នាំ​សម្លាប់​បាក់តេរី ហើយក៏​សំខាន់បំផុត​សម្រាប់​សម្លាប់​វីរុស​ដែរ​។ អ្នក​គ្រាន់តែ​លាប​វា​ស្តើងៗ​លើ​កន្លែង​ដែលមាន​បញ្ហា ហើយ​ទុកចោល​ពីរ​បី​ម៉ោង​ទៅជា​ការ​ស្រេច​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com