ជីប ម៉ុង បរិច្ចាគ​ថវិកា​៥០​ម៉ឺន​ដុល្លារ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង បរិច្ចាគ​ថវិកា​៥០​ម៉ឺន​ដុល្លារ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
10, Sep 2019 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ជីប ម៉ុង បាន​បង្កើន​ទឹកប្រាក់​រហូតដល់ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក បរិច្ចាគ​ជូន​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ធានា​ដល់​និរន្តរភាព នៃប្រតិបត្តិ​ការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​មានប្រសាសន៍​កោតសរសើ​រ ចំពោះ​កាយវិការ​ដ៏​គួរឱ្យ​គោរព​របស់​ក្រុមហ៊ុន និង​ការធ្វើជា​គំរូ ក្នុងការ​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុងការ​ទ្រទ្រង់​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​



​កន្លងមក​ក្រុមហ៊ុន ជីប ម៉ុង ក៏​ធ្លាប់បាន​បរិច្ចាគ​ថវិការ​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា​ផងដែរ​។ ដោយឡែក​នៅ​ឆ្នាំនេះ​ក្រុមហ៊ុន​ជីប ម៉ុង​បាន​បង្កើន​ទំហំ​ទឹកប្រាក់​រហូតដល់ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​មូលនិធិ​នេះ​។​

​ក្រៅពី​ការបរិច្ចាគ​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង ក៏បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ​កម្ពុជា ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​លើកកម្ពស់​សុកមាលភាព​របស់​មាតា និង​ទារក​ផងដែរ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com