អត្ថបទពាណិជ្ជកម្ម
ហាង​កាហ្វេ​ប្រើប្រាស់​ស្ករត្នោត​សរីរាង្គ កំពង់ស្ពឺ កាន់តែ​ច្រើនឡើង​
10, Sep 2019 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​និន្នាការ​ប្រើ​ស្ករត្នោត​លាយ​នឹង​កាហ្វេនាពេល​បច្ចុប្បន្ន​បាន​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​តូប​កាហ្វេ​តូចៗ​នៅតាម​ដងផ្លូវ ដែល​គ្មាន​ហ្វ្រេនឆាយ​ពី​បរទេស​បន្ទាប់ពី​ពួកគេ​រកឃើញថា ស្ករត្នោត​មាន​លក្ខណៈពិសេស​ជួយ​ធ្វើ​ឲ្យ​កាហ្វេ​របស់​ពួកគេ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​ស្ករស​ធម្មតា​។​
 
​លោក​ ​សែន ភារ​ម្យ ម្ចាស់​តូប​កាហ្វេ​ឈៀង​ម៉ៃ មាន​ទីតាំង​លើ​ចិញ្ចើមផ្លូវ ៤៧៤ ក្នុង​សង្កាត់​បឹងត្របែក ស្ថិតនៅ​ចន្លោះ​រវាង​ហាង​កាហ្វេ​លំដាប់​អន្តរជាតិ AMAZON និង​ហាង​កាហ្វេ​ច្រើន​ទៀត​នៅក្បែរ​នោះបាន​បញ្ជាក់ថា ស្ករត្នោត​ពេល​ប្រើ​លាយ​ជាមួយនឹង​កាហ្វេ​ផ្តល់នូវ​រសជាតិ​ឈ្ងុយ និង​ផ្អែម​ល្មម ខុសពី​ស្ករស​។​
 
​លោក ភា​រម្យ​ ពន្យល់ថា​៖«​ស្ករត្នោត​នៅលើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ ខ្ញុំ​ឃើញ​គេ​ដាក់លក់​នៅតាម​ផ្សារ​ទំនើប​។ ខ្ញុំ​បាន​យក​វា​មក​សា​ល្បង​លាយ​ជាមួយ​កាហ្វេ តែ​វា​ផ្តល់នូវ​រសជាតិ​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ស្ករត្នោត​សរីរាង្គ​របស់​ខន​ហ្វី​រេល​ដាក់ចូល​ជាមួយនឹង​កាហ្វេ វា​បង្កើត​នូវ​រសជាតិ​ប្លែក​ពី​គេ ហើយ​វា​ធ្វើ​ឲ្យ​កាហ្វេ​មាន​ក្លិន​ឈ្ងុយ​ពិសេស​ម្យ៉ាង​។ អីចឹង​ហើយ​បានជា​ខ្ញុំ​សម្រេចចិត្ត​ប្រើ​ស្ករត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​រហូតមក សម្រាប់​ប្រើ​លាយ​ក្នុង​កាហ្វេ​របស់ខ្ញុំ​»​។ 

 
 
​បើតាម​ថៅកែ​កាហ្វេ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈ​ដំណើរការ​បួន​ខែ​មកនេះ ចំនួន​អតិថិជន​ដែល​ជ្រើស​រើសយក​កាហ្វេ​លាយ​ជាមួយនឹង​ស្ករត្នោត​សរីរាង្គ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​បាន​កើនឡើង​ប្រមាណ​ជា ៧០ ភាគរយ​នៃ​បរិមាណ​លក់​ប្រចាំថ្ងៃ ចន្លោះ​ពី ៧០ កែវ ទៅ ៩០ កែវ​ក្នុង​មួយថ្ងៃ​។ 
 
​តាម​ការពិត​លោក សែន ភា​រម្យ​បាន​ធ្លាប់ប្រើ​ប្រាស់​ស្ករត្នោត​របស់​ខន​ហ្វី​រេល​ផ្សំ​ជាមួយនឹង​កាហ្វេ តាំងពី​លោក​បាន​បម្រើការ​ក្នុង​ហាង​កាហ្វេ​មួយកន្លែង​ក្នុង​ក្រុងភ្នំពេញ កាលពី​បី​ឆ្នាំមុន​។ កាលនោះ គឺ​រូបលោក​នេះហើយ ដែល​ផ្តល់យោបល់​ដល់​ថៅកែ​ហាង​កាហ្វេ​នោះ​ឲ្យ​ជ្រើស​រើសយក​ស្ករត្នោត​រប​ស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​មក​ប្រើ​ជាមួយនឹង​កាហ្វេ បន្ទាប់ពី​លោក​បានធ្វើ​តេស្ត​សាកល្បង​រួចហើយនោះ​។ តែ​បច្ចុប្បន្ន លោក​ភារ​ម្យ​បានជ្រើសរើស​ផលិតផល​ស្ករត្នោត​សរីរាង្គ​ខន​ហ្វី​រេល មក​ប្រើ​ជាមួយនឹង​កាហ្វេ​ជាថ្មី​ក្នុងនាម​ជា​ម្ចាស់​ហាង​កាហ្វេ​ឈៀង​ម៉ៃ​តែម្តង​។​


 
​លោក​សែន ភា​រម្យ​និយាយ​ដោយ​មោទនភាព​ថា​៖ «​នៅទីនេះ ខ្ញុំ​តែងមាន​អ្វី​ថ្មី​សម្រាប់​ភ្ញៀវ ខុសពី​ហាង​ទូទៅ​។ សំខាន់​ខ្ញុំ​ត្រូវបង្កើត​នូវ​អ្វី​ដែលជា​ផលិតផល​ល្អ មានគុណ​ភាព ឲ្យ​ភ្ញៀវ​ទុកចិត្ត​។ ហើយ​អ្វីដែល​ពិសេស​នៅទីនេះ គឺ​ខ្ញុំ​បាន​ណែនាំ​ឲ្យ​អតិថិជន​ឲ្យ​ពិសា​កាហ្វេ​ដែល​ប្រើ​ជាមួយ​ស្ករត្នោត​សរីរាង្គ ដែលជា​ផលិតផល​របស់​កសិក​រ​ខ្មែរ​»​។​
 
​តាម​ការសិក្សា​របស់​អ្នកជំនាញ​បាន​រកឃើញថា ស្ករត្នោត​មាន​លក្ខណៈពិសេស​ខុសពី​ស្ករស ផលិត​ចេញពី​អំពៅ​។ ពោលគឺ​ស្ករត្នោត​មាន​រសជាតិ​ផ្អែម​ឈ្ងុយ ហើយ​មាន​កម្រិត​កាល​ឡូរី​ទាប - មាន​សារធាតុ  Polyphenol  (​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​) - មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ - មាន​ក្លិនក្រអូប​ស្ករត្នោត​ប្លែក - ជា​ស្ករ​ធម្មជាតិ ១០០% - សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ និង​ដុះ​តាម​លក្ខណៈ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។​
 
​ចំណែកឯ​ស្ករស ឬ​ស្ករអំពៅ​វិញ មាន​កម្រិត​កាឡូរី​ខ្ពស់ - គ្មាន​សារធាតុ  Polyphenol  (​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​) - ធ្វើ​ឲ្យ​ឡើង​ទម្ងន់ - គ្មាន​ក្លិន - ជា​ស្ករ​ចម្រាញ់ និង​ដាំ​ដុះ​ជា​លក្ខណៈ​ឧស្សាហកម្ម​។​
 
​សូមបញ្ជាក់ថា Brown Coffee ជា​ហាង​ដ៏​ល្បី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​សហការ​នឹង​ប្រើប្រាស់​ស្ករត្នោត​ម្សៅ​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​សម្រាប់​លាយ​ជាមួយ​កាហ្វេ​របស់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ក្រៅពីនោះ​ក៏មាន​ហាង​កាហ្វេ​ល្បីៗ​ផ្សេងទៀត​ក៏បាន​ជ្រើសរើស​ប្រើ​ស្ករត្នោត​របស់​ខន​ហ្វី​រេល​ផងដែរ ដូចជា​នៅ Cam Cup Cafe,  VB Coffee   និង The Coffee Bean & Tea Leaf ជាដើម​៕




 

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com