អត្ថបទពាណិជ្ជកម្ម
Hisui ទឹក​ពិសា​សុខភាព និង​ព្យាបាល​ជំងឺ​ដ៏​ល្បីល្បាញ​នៅ​ជប៉ុន បើកសម្ពោធ​លក់​នៅ​កម្ពុជា​ហើយ​!
10, Sep 2019 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ចង់បាន​សុខ​ភាពល្អ​មាំមួន ជាពិសេស អ្នក​ដែល​កំពុងមាន​បញ្ហា​សុខភាព​ផ្សេងៗ ដោយ​លោកអ្នក​អាច​ទទួលបាន​សុខភាព​ល្អ​បាន ជាមួយ​ទឹក​ពិសា សុខភាព Hisui​។ ទឹក​ពិសា​សុខភាព Hisui ដ៏​ល្បីល្បាញ​របស់​ជប៉ុន បាន​បើកសម្ពោធ​លក់​ជា​ផ្លូវការ​នៅ​កម្ពុជា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​អ្នកនាង ណាយ កក្កដា នាយក​គ្រប់គ្រង​ទូទៅ បាន​ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​ថា​៖«​ទឹក​ពិសា​បរិសុទ្ធ Hisui មាន​ប្រភពពី​ទន្លេ Okunagara នៅ​ទីក្រុង Horado ស្រុក Gifu ប្រទេស​ជប៉ុន​។ Hisui ជា​ទឹករ៉ែ​ធម្មជាតិ ដែល​បាន​ផ្តល់នូវ​សុខភាព​ល្អ និង​ព្យាបាល​អ្នកជំងឺ​ជាច្រើនរូប​នៅក្នុង​ប្រទេស​ជប៉ុន​។ Hisui មាន​កម្រិត​សមាសធាតុ​រឹង​ទាប ដូច្នេះ​វា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ប្រើប្រាស់​ក្នុងការ​ឆុង​ម្សៅ​ទឹកដោះគោ​ទារក ពិសា​ជាមួយ​ថ្នាំ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ថែទាំ​សុខភាព​រាងកាយ​ឲ្យ​មាន​ភាពរឹងមាំ និង​ល្អ​បំផុត​សម្រាប់​ការថែទាំ​មនុស្ស​ចាស់​»​។



​អ្នកនាង​បានបញ្ជាក់​បន្ថែម ពី​អត្ថប្រយោជន៍​របស់​ទឹកបរិសុទ្ធ Hisui ថា​៖ «​បច្ចុប្បន្ន​ទឹកបរិសុទ្ធ Hisui បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​វិស័យ​សុខាភិបាល​ប្រទេស​ជប៉ុន  ដែល​ត្រូវបាន​ណែនាំ​ឲ្យ​អ្នកជំងឺ​ទទួលទាន​ដោយ​វេជ្ជបណ្ឌិត​ប្រទេស​ជប៉ុន សម្រាប់​ការព្យាបាល​ជំងឺ​ទូទៅ​ជាច្រើន​ដូចជា កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ទឹកនោម កាត់បន្ថយ​កម្រិត​សម្ពាធ​ឈាម សម្រួលការ​ទល់លាមក ព្យាបាល​ជំងឺមហារីក ជំងឺ​តម្រងនោម ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ជាតិ​អាស៊ីត ការពារ​ថ្លើម កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ព្យាបាល​អា​លែ​ហ្ស៊ី​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​កាត់បន្ថយ​ក្លិន​សំណល់​ដែល​ចេញពី​ក្នុង​រាងកាយ​មនុស្ស​ជាដើម​»​។​

​ក្នុងនោះដែរ អ្នកនាង​ក៏បាន​លើកទឹកចិត្ត​ឲ្យ​អ្នកប្រើប្រាស់ ទទួលទាន​ទឹកបរិសុទ្ធ Hisui យ៉ាងហោចណាស់ ២​លីត្រ ក្នុង​១​ថ្ងៃ ដើម្បី​ទទួលបាន​សុខភាព​ល្អ ហើយ​អ្នកនាង​សង្ឃឹមថា ទឹកបរិសុទ្ធ Hisui នឹង​ក្លាយជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​ផ្តល់នូវ​សុខភាព​ល្អ​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​៕



















(​អត្ថបទ​ពាណិជ្ជកម្ម​)




Tag:
 VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com