អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយស្រួល គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាមរយៈ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​
10, Sep 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ស្របទៅនឹង​ភាព​រីកចម្រើន នៃ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ (FinTech)​របស់​ពិភពលោក ប្រា​សាក់​ដែលជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង ៥ នៅ​កម្ពុជា បានផ្ដល់​ជូន​«​សេវា​ធនាគារ​ចល័ត​» ដែល​អនុញ្ញាត ឱ្យ​អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​បាន​ដោយ​ខ្លួនឯង​យ៉ាង​ងាយស្រួល​គ្រប់ពេល គ្រប់​ទីកន្លែង​។​

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បានឱ្យដឹងថា សេវា​ធនាគារ​ចល័ត​ប្រា​សាក់ រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់បំផុត ដែល​ធានាបាន​សុវត្ថិភាព​សម្រាប់​អតិថិជន អាចធ្វើ​ប្រតិបត្តិ​ការចាត់ចែង​សាច់ប្រាក់​តាមរយៈ​ការប្រើ​ទូរស័ព្ទដៃ Tablet ឬ​កុំព្យូទ័រ​។ ជាមួយ​សេវា​នេះ អតិថិជន​អាច ពិនិត្យមើល​សមតុល្យ​និង​របាយការណ៍​គណនី ផ្ទេរប្រាក់ ផ្ទេរប្រាក់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​អត្រា​ប្តូរប្រាក់ និង​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹម​ដោយ​ងាយស្រួល និង​មិន​គិត​កម្រៃ​សេវា បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​



​លោក សាយ សូ​នី បាន​បន្តទៀតថា ការប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ជា​ជំនួយ​ដល់​អតិថិជន​របស់​ប្រា​សាក់​ដែល​មមាញឹក ដោយ​ពួកគាត់​អាចធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ហើយ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ភាពទាន់សម័យ​របស់​អតិថិជន ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។ នេះ​គឺជា​ការប្ដេជ្ញាចិត្ត​របស់​ប្រា​សាក់ ក្នុង​ការនាំយក​បទពិសោធ​ន៍​ដ៏​អស្ចារ្យ និង​មាន​ភាពងាយស្រួល​ជូន​ដល់​អតិថិជន ដើម្បី​រួមចំណែក​ក្នុងការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សាធារណជន​ទាំងអស់ អាច​បើក​គណនី​ជាមួយ​ប្រា​សាក់ និង​ដើម្បី​អាច​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​បាន សូម​អតិថិជន​អញ្ជើញ​ទាក់ទង​សាខា​ប្រា​សាក់ ដែល​នៅ​ជិត​បំផុត និង​ទាញយក​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​នេះ ពី App Store ឬ Google Play នោះ​អតិថិជន​នឹង​អាចធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់ បាន​ដោយ​ងាយស្រួល​។​

​អំពី​ប្រា​សាក់​

​ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 177 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹម 129 និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.prasac.com.kh​។​

​សម្រាប់​តម្រូវការ ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់ សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទូរស័ព្ទ​មក​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com