អន្តរជាតិ
អ្នកស្លាប់​ដោយសារ​ព្យុះ Dorian នៅ Bahamas កើន​ដល់​៤៥​នាក់​និង​បាត់​ខ្លួន​ច្រើន​ទៀត​
10, Sep 2019 , 12:29 pm        
រូបភាព
មហន្តរាយដោយសារព្យុះ Dorian នៅកោះ Grand Bahamas របស់ប្រជុំកោះ Bahamas ។ រូបភាព AFP
មហន្តរាយដោយសារព្យុះ Dorian នៅកោះ Grand Bahamas របស់ប្រជុំកោះ Bahamas ។ រូបភាព AFP
​ដោយ​៖ ងួន​សុ​ភាវ​ត្តី​

​ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ Dorian នៅ​ប្រជុំ​កោះ Bahamas បាន​កើន​ឡើងដល់​៤៥​នាក់​ខណៈ​មនុស្ស​ជាច្រើន​នាក់​ទៀត​បន្ត​បាត់​ខ្លួន​។ នេះ​បើតាម​របាយការណ៍​ថ្មី​របស់​អាជ្ញាធរ​កោះ​មួយ​នេះ​។



​មួយ​សប្តាហ៍​បន្ទាប់ពី​ព្យុះ​កំណាច Dorian បាន​បោកបក់​និង​បាន​បំផ្លាញ​គ្រប់យ៉ាង​នៅលើ​កោះ​នេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​ដ៏​ធំ​មួយ បាន​នឹង​កំពុង​ដឹកជញ្ជូន​ជំនួយ ទៅ​តំបន់​នោះ​សំរាប់​ជនរងគ្រោះ​ដែល​កំពុង​ស្វែងរក​អាហារ ទឹក និង​ទីជម្រក​។​

​កងកម្លាំង​ប៉ូលិស Bahamas បាន​ប្រាប់​អោយដឹងថា សាកសព​ចំនួន​៣៧​បាន​រកឃើញ​លើ​កោះ Abaco និង សាកសព​៨​ទៀត​រកឃើញ​លើ​កោះ Grand Bahama​។  នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​សប្ដាហ៍​មុន ប៉ូលិស Bahamas ក៏​រំពឹងថា នឹង​រកឃើញ​សាកសព​ជាច្រើន​ទៀត​។ មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន ហើយ​អាជ្ញាធរ​អំពាវនាវ​អោយមាន​ការរាយការណ៍​ពី​ការបាត់​ខ្លួន​ដល់​ប៉ូលីស ដើម្បី​ពួកគេ​ងាយស្រួល​ក្នុងការ​ស្វែងរក​។​

​ជន​ដែល​បាន​រួច​ជី​វីត​ពី​ព្យុះ Dorian​នេះ​ន​បាន​ត្រូវ​មន្ត្រី​ជំនាញ​ជម្លៀសចេញ​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ ខណៈ​មនុស្ស​ជាច្រើន​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​គួ​បញ្ជាក់ថា​ព្យុះ Dorian នេះ​បាន​បោកបក់​យ៉ាងខ្លាំង​មកលើ​ប្រជុំ​កោះ Bahamas​នៅ​ថ្ងៃទី​២​ខែកញ្ញា​កន្លង​នៅ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​នៅ​ប្រជុំ​កោះ​ទេសចរណ៍​មួយ​នេះ​៕
​    ​

© រក្សាសិទ្ធិដោយ thmeythmey.com