ជាតិ
សង្គមជាតិ
កម្ពស់​ទឹក​ខេត្តស្ទឹងត្រែង ក្រចេះ បាន​ស្រក​ជា​បណ្តើរៗ​ហើយ ខណៈ​ទន្លេ​កោះ​ខែល និង​កំពង់ចាម នៅ​បន្ត​ហក់​ឡើង​
10, Sep 2019 , 7:39 pm        
រូបភាព
ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់ទឹក​​​ទន្លេ​មេគង្គ​តាម​​បណ្តាខេត្ត​ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម
ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់ទឹក​​​ទន្លេ​មេគង្គ​តាម​​បណ្តាខេត្ត​ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា រូបភាពពី​ក្រសួងធនធានទឹក និង​ឧតុនិយម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា កម្ពស់​ទឹកទន្លេ​ស្ទឹងត្រែង និង​ក្រចេះ បាន​ស្រក​ជា​បណ្តើរៗ​ហើយ តែ​ទន្លេ​ខេត្តកំពង់ចាម និង​កោះ​ខែល​នៅតែ​បន្ត​ហក់​ឡើង​។ នេះ​បើតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​របស់​ក្រសួង​ធនធានទឹក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ១០ ខែកញ្ញា​។​



​តាម​ការ​ព្យាករ​របស់​ក្រសួង បាន​បញ្ជាក់ថា ទឹកទន្លេ​ខេត្តស្ទឹងត្រែង បាន​ស្រក​០.០៦ គឺ​មក​ត្រឹម​១១.៤៤​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃទី​៩ ខែកញ្ញា មាន​កម្ពស់​១១.៦០ ម៉ែត្រ ដែលជា​កម្រិត​ហួស​ប្រុងប្រយ័ត្ន​។ ទន្លេ​ខេត្តក្រចេះ​ក៏បាន​ស្រក​០.០៤​ម៉ែត្រ ដែលមាន​កម្ពស់​២២.៦៩ តែ​ការ​ស្រក​នេះ ក៏​ស្ថិតក្នុង​ស្ថានភាព​លើសពី​កម្រិត​ប្រុងប្រយ័ត្ន​នៅឡើយ​។​
  
​សម្រាប់​ទន្លេ​ខេត្តកំពង់ចាម​វិញ នៅតែ​បន្ត​ហក់​ឡើង​ខ្ពស់​ដល់​១៥.៧៣​ម៉ែត្រ បើ​ធៀប​ថ្ងៃទី​៩ កញ្ញា មាន​ត្រឹមតែ​១៥.៦៤​ម៉ែត្រ​។ រីឯ​ទន្លេ​កោះ​ខែល​វិញ ក៏​បន្ត​ហក់​ឡើង​ដែរ គឺ​ដល់​ទៅ ៧.៦៤​ម៉ែត្រ ហួស​កម្រិត​ប្រុងប្រយ័ត្ន​គឺ ៧.៥០​ម៉ែត្រ​។ ចំណែក​កម្ពស់​ទឹកទន្លេ​ចតុមុខ​,​អ្នក​លឿង​,​ព្រែក​ក្តាម និង​ទន្លេសាប​កំពង់​លួង​ក៏​នៅតែ​បន្ត​ហក់​ឡើង​ផងដែរ​។ នេះ​បើតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​សម្រាប់​ថ្ងៃទី​១០ ខែកញ្ញា​៕


Tag:
 ទន្លេមេគង្គ​
 ​កម្ពស់​ទឹក​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com