ជាតិ
បាក់ឌុប
សិស្ស​និទ្ទេស​A ៤៤៣​នាក់ គឺ​មកពី​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ទាំងអស់​
10, Sep 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​ឆ្នាំ​២០១៩ នេះ ត្រូវបាន​ប្រកាស​ហើយ​នៅ​ទូទាំង​រាជធានី​ខេត្ត​។ លទ្ធផល​ប្រឡង ដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហាញថា សិស្ស ៤៤៣​នាក់​បានទទួល​និទ្ទេស​A ដែល​បេក្ខជន​ទាំងនោះ​សុទ្ធតែ​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​។​



​បើ​មើ​លពី​អត្រា​ប្រឡង​ជាប់ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ដល់ ៧២,២៩ ភាគរយ ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​មានតែ ៦២,៧៩ ភាគរយ​។ តែ​យ៉ាងណា​ការចាប់យក​និទ្ទេស​ល្អៗ គឺ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ធ្វើបាន​ល្អ​ជាង​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ សិស្ស​និទ្ទេស​A មាន​ចំនួន ៤៤៣ នាក់ និទ្ទេស​B ២៣៧៩​នាក់ និទ្ទេស​C ៤៤៨៦​នាក់ និទ្ទេស​D ៦២៣៩​នាក់ និង​និទ្ទេស​E មាន​ចំនួន ១៤៤១០​នាក់​។ ដោយឡែក​ថ្នាក់​សង្គម បេក្ខជន​និទ្ទេស​B មាន​ចំនួន​៥១​នាក់ និទ្ទេស​C ១៣៦១ នាក់ និទ្ទេស​D ៧៨៦១ និង​និទ្ទេស​E ៤១៨២២ នាក់​។​

​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ គឺមាន​សិស្ស​ចូលរួម​ប្រឡង ១១៥២០៨ នាក់ ហើយ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៩០៥២​នាក់ ត្រូវជា ៦៨,៦២​ភាគរយ (​ឆ្នាំ​២០១៨ ៦៧,០៧​ភាគរយ​)​។ បេក្ខជន​មានឈ្មោះ​ក្នុង​ការប្រឡង​ឆ្នាំនេះ​មាន​ចំនួន​សរុប ១១៧ ០២៤​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៤៦៨៣ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២៣៤១​នាក់​។​


Tag:
 បាក់​ឌុប​
  និទ្ទេស​A
© រក្សាសិទ្ធិដោយ thmeythmey.com