អត្ថបទពាណិជ្ជកម្ម
ចំណុចខ្លាំង​ទាំង ៤ របស់​ស្មា​ត​ហ្វូ​ន OPPO A9 2020 ដែល​ត្រៀម​បង្ហាញខ្លួន​ឆាប់ៗ​នេះ​
10, Sep 2019 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានបង្ហាញ​រូបភាព នូវ​លក្ខណៈ​ស​ម្ប​តិ្ត​ពិសេសៗ នៃ​ទូរស័ព្ទ​ថ្មី ត្រកូល A ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន OPPO ។



​សូម​តាមដាន​លក្ខ​ណៈស​ម្ប​តិ្ត​ពិសេសៗ នៃ​ទូរស័ព្ទ​ថ្មី ត្រកូល A ឆ្នាំ ២០២០ ខាងក្រោម​នេះ​៖

​លក្ខណៈពិសេស​ទី​១៖ ស្មា​ត​ហ្វូ​ន OPPO A9 2020 មាន​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ អាច​ថតរូប 4 ស្ទីល ស្អាត​ប្លែក​ពីគ្នា លើសពី​ការ​ស្រមៃ​របស់​អ្នកប្រើប្រាស់​។ ឮថា​កាមេរ៉ា​មេ មាន​ទំហំ​ធំ​រហូតដល់ 48MP​។ កាមេរ៉ា​ទី​ពីរ មាន​ទំហំ​8MP ថតរូប​បែប​ទូលាយ អាច​ពង្រីក​មុំ 1190 ថត​បាន​ផ្ទៃ​កាន់តែ​ធំ​។ កាមេរ៉ា​ទី​បី មាន​ទំហំ​2MP ថតរូប​បែប​Portrait ស​ខ្មៅ និង កាមេរ៉ា​ទី​បួន​ទំហំ 2MP ថតរូប​បែប Portrait ភាពយន្ត​។ អ្វីដែល OPPO មិន​ភ្លេច​នោះ​គឺ​ការបំពាក់​កាមេរ៉ា​មុខ​ទំហំ 16MP ភ្ជាប់​ជាមួយនឹង​មុខងារ​បច្ចេកវិទ្យា AI Beautiful Mode សម្រាប់​ផ្គាប់ចិត្ត​មិត្ត​នារីៗ ដែល​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វី​។​

​លក្ខណៈពិសេស​ទី​២៖ លឺថា OPPO A9 2020 បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 665 ដំណើរការ​ដោយ Color OS 6.1 ដែលមាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie ជំរុញ​ឲ្យ​ទូរស័ព្ទ​ដើរ​កាន់តែ​លឿន មាន​កម្លាំង​ម៉ាស៊ីន​ធំ RAM 8GB លើសពី​ការរំពឹងទុក ល្បឿន​រលូន មិន​បារម្ភ​ខ្លាច​ស្ទក់ ឬ​គាំង និង ROM 128GB ។

​លក្ខណៈពិសេស​ទី​៣៖ គឺ OPPO A9 2020 មាន​ថាមពល​ថ្ម​ធំ រហូតដល់​ទៅ 5000mAh  ខ្លាំង​ជាង​ស៊េរី​បងៗ​វា​ទៅទៀត សម្រាប់​ម៉ូ​ដែល A9 2020 នេះ​។ វា​អាច​រីករាយ​ក្នុងការ​ប្រើប្រាស់​ថ្ម​ទូរស័ព្ទ​ពេញ​មួយថ្ងៃ ដោយ​ពុំ​ចាំបាច់​ស្ពាយ Power Bank តាម​ខ្លួន​ឡើយ​។

​លក្ខណៈពិសេស​ទី​៤៖ OPPO A9 2020 ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត តម្រូវ​ទៅតាម​ចិត្ត​យុវវ័យ​សម័យថ្មី ទោះជា​វា​មាន​អេក្រង់​តំណក់ទឹក​ឆក​បន្តិច ប៉ុន្តែ​វា​បាន​ភ្ជាប់​មកជា​មួយ​នូវ​កញ្ចក់​ការពារ CGG​។ ចំណែក​ផ្ទៃ​ខាងក្រោយ គឺ​រចនា​បែប​កញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាត​ឆើតឆាយ​តែម្តង ងាយស្រួល​ចាប់​កាន់​សាក​សម​ខ្លាំងណាស់ ជាមួយនឹង​យុវវ័យ​ដើមឆ្នាំ​២០២០​។

​សរុបមក តើ​ទាំងអស់គ្នា​យល់​យ៉ាងណាដែរ ចំពោះ ស្មា​ត​ហ្វូ​ន OPPO ម៉ូ​ឌែ​ល​ថ្មី A9 2020 កប់​ស៊េរី​នេះ​? 





(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com