អត្ថបទពាណិជ្ជកម្ម
Yamaha នឹង​បង្ហាញ​ម៉ូតូ​ថ្មី ៣ ម៉ូ​ឌែ​ល​ព្រម​គ្នា ក្នុង​កម្មវិធី​តាំង​បង្ហាញ​ម៉ូតូ នៅ​ផ្សារ AEON ២
10, Sep 2019 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៣ និង​១៤ ខែកញ្ញា ២០១៩ ខាងមុខ ក្រុមហ៊ុន គង់ នួន គ្រុប ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់​ម៉ូតូ Yamaha នឹង​បង្ហាញ​វត្តមាន ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន​ជាច្រើន​ម៉ូ​ឌែ​ល​។ ជាពិសេស​នោះ ក្រុមហ៊ុន​នឹងដាក់​បង្ហាញ​ជា​ផ្លូវការ នូវ​ម៉ូ​ឌែ​ល​ថ្មី ៣ ម៉ូ​ឌែ​ល​ទៀត​ដើម្បី​ឆ្លើយតប​នឹង​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​។

​ម៉ូ​ឌែ​ល​ថ្មី​នោះ​រួមមាន​៖

Yamaha X Ride 125cc ដែលមាន​រូបរាង​ស្អាត​ប្លែក​ដាច់​គេ សម្រាប់​យុវជន យុវនារី ទាន់សម័យ​។ Yamaha X Ride 125cc ឆ្លាត​វៃ រហ័សរហួន ស្អាត​ប្លែក​ដាច់​ពី​គេ​។​

ប្រព័ន្ធ Blue Core ​ជួយ​សន្សំសំចៃ​សាំង កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ​បង្កើន​សន្ទុះ​ម៉ាស៊ីន ជួយ​កាត់​បន្ថយកំដៅ ធ្វើអោយ​ម៉ាស៊ីន​ដំណើរការ Smooth ល្អ​។​



ប្រព័ន្ធ​សោរ​តេ​ឡេ Answer Back Key​ងាយស្រួល រក​ទីតាំង​ចត​ម៉ូតូ នៅ​ចំណត​ដែលមាន​ម៉ូតូ​ច្រើន​។​



ប្រព័ន្ធ​ប៊ូ​ម​ជំនួយ Sub-Tank ​មាំ ធន់ ងាយស្រួល​ក្នុងការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​​ទោះ​នៅក្នុង​ទីប្រជុំជន ឬ​ស្ថានភាព​ផ្លូវ​លំបាកៗ​ក៏ដោយ​



ប្រព័ន្ធ Eco System ប្រាប់​ពី​​កម្រិត​ប្រើប្រាស់​ល្បឿន ដែល​ត្រឹមត្រូវ​



ភ្លើង​សុំ​ផ្លូវ Harzad Lamp​ភ្លើង​សុំ​ផ្លូវ ប្រើ​សម្រាប់​ពេល​មាន​ករណី​ធ្វើដំណើរ​បន្ទាន់​



ប្រអប់​ក្រោម​កែប​ធំ​ល្មម ងាយស្រួល​ដាក់​សម្ភា​រះ​ផ្សេងៗ​ជាពិសេស​សម្រាប់​សុភាពនារី​។​



Adventure ស្តាយ​​កន្លែង​ដាក់​ជើង​ធំ​ទូលាយ និង​ទំហំ​ដៃចង្កូត​ធំ​ជាង​មុន ងាយស្រួល​បើកបរ បត់បែន គ្រប់​ស្ថានភាព​ផ្លូវ​




ក្រា​ឡាក​ង់​ស្ព័​រ និង​គ្មាន​ពោះវៀន ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ​




Yamaha MX-King 150cc ជិះ​កាន់តែ​ឆ្ងាយ កាន់តែ​លឿន កាន់តែខ្លាំង ជាមួយនឹង​រូបរាង​បែប​ស្ព័​រ ហើយ​សាក​សម​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ការធ្វើដំណើរ​បែប​ផ្សងព្រេង​។​




កុង​ទ័​រ Full LCDបង្ហាញ​នូវ​ការ​រចនា​បែប​ស្ព័​រ Full LCD សម្រាប់​បង្ហាញ​ពត​មាន​ដល់​អ្នកបើកបរ​



ម៉ាស៊ីន​កំលាំង 150cc FI និង​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​ដោយ​ធុង​ទឹក​ស្អំ​​បច្ចេកវិទ្យា​ម៉ាស៊ីន​ប្រណាំង​ដែល​បង្កើន​ប្រសិទ្ធិភាព​ខ្ពស់បំផុត ជាមួយនឹង​កំលាំង ១៥០cc FI (​ប្រព័ន្ធ​ប៊ិច​សាំង​) បំពាក់​ដោយ​ប្រព័ន្ធ​ភី​ស​ស្តុ​ន​និង​ស៊ីឡាំង ដាយ​អ​ស៊ី​ល (DiAsil) និង​ប្រព័ន្ធ​បញ្ចុះ​កម្តៅ​ដោយ​ធុង​ទឹក​ស្អំ​។​



តួ ស្រាល រឹងមាំ​កាន់​តែមាន​ភាពរហ័សរហួន​ជាមួយនឹង​ការ​រចនា​ប្រភេទ​តួ​ស្រាល រឹងមាំ ភ្ជាប់​មកជា​មួយ​ប៊ូ​ម​ខាងក្រោយ​ប្រភេទ Mono Shock ដែល​ជួយ​អោយ​ការបើកបរ​កាន់តែ​ងាយស្រួល​បត់បែន និង​រហ័សរហួន​។​



សំបក​កង់​គ្មាន​ពោះវៀន​​ក្រា​ឡាក​ង់​ស្ព័​រ និង​គ្មាន​ពោះវៀន ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ​។​



Yamaha MT15 155cc ម៉ូតូ​ស្ព័​រ​រូបរាង​សង្ហា​ឡូយ​កប់ ត្រូវចិត្ត​ត្រូវ​ថ្លើម​យុវជន​សម័យថ្មី​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Yamaha
© រក្សាសិទ្ធិដោយ thmeythmey.com