ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើកសម្ពោធសាខាថ្មី ក្នុងខេត្តក្រចេះ
10, Sep 2019 ,
5:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុងក្រចេះ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសកម្ពុជា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។ ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរ លើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្ត ដល់ប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ, លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងលោក អ៊ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនព្រូដិនសលផងដែរ។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ នៅកណ្តាលក្រុងក្រចេះតែម្តង។
ពិធីបើកសម្ពោធសាខាថ្មីនេះមានន័យថា ក្រុមហ៊ុនព្រូដិនសលកម្ពុជា បច្ចុប្បន្នមានវត្តមាននៅខេត្តក្រចេះ ខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ក្រុមហ៊ុន ក៏មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីគ្របដណ្តប់ទីក្រុងសំខាន់ៗដទៃទៀតនាពេលអនាគតផងដែរ។
ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចរកបានតាមរយៈ ធនាគារអេស៊ីលីដា ដែលជាធនាគារដៃគូរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០១៣ ដែលមានសាខាចំនួន ១៥៦ ទូទាំងប្រទេស។
លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទកភាពដែលក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស និងជាក្រុមហ៊ុនដែលអតិថិជនមានជំនឿទុកចិត្តបំផុត។ យើងប្តេជ្ញាបម្រើសេចក្តីត្រូវការលើការការពារដល់ប្រជាពលរដ្ឋខ្មែរ និងជួយពួកគាត់ឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ តាមរយៈការផ្តល់ជូននូវសេវាកម្មជំនាញ និងដំណោះស្រាយដ៏ល្អបំផុតរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «ការបើកសម្ពោធសាខាថ្មីរបស់យើងនៅខេត្តក្រចេះនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការផ្ដល់ដំណោះស្រាយលើការការពារសុខភាព និងហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋទាំងអស់ មិនថាពួកគាត់មានទីលំនៅនៅកណ្តាលទីក្រុងធំៗ រាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តដ៏ស្រស់ស្អាត ដូចជាខេត្តក្រចេះក៏ដោយ។ ដោយមានការប្តេជ្ញាចិត្ត និងការលះបង់ពីទីប្រឹក្សាហិរញ្ញវត្ថុ និងធានារ៉ាប់រងរបស់យើង ក្រុមហ៊ុនយើងអាចឆ្ពោះទៅមុខ និងបម្រើសេវាដល់អតិថិជនរបស់យើង ឱ្យបានកាន់តែប្រសើរឡើង តាមរយៈការស្ថិតនៅជិតពួកគាត់ និងស្វែងយល់ពីតម្រូវការរបស់ពួកគាត់»។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចំពោះការជ្រើសរើសខេត្តក្រចេះ ក្នុងការបើកសាខាថ្មីរបស់ខ្លួន និងចំពោះការជឿជាក់របស់ក្រុមហ៊ុន លើការអភិវឌ្ឍរបស់ខេត្តក្រចេះនាពេលអនាគត។ ការបើកសម្ពោធសាខាថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ក្រុមហ៊ុនពូដិនសល ចំពោះខេត្តក្រចេះ ដោយក្រុមហ៊ុននឹងជួយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តនេះ។ ខ្ញុំរួមទាំងមន្ត្រីរដ្ឋាភិបាលរបស់ខ្ញុំ នឹងចូលរួមសហការជាមួយនឹងព្រូដិនសល និងជួយផ្សព្វផ្សាយការយល់ដឹងពីសេវាធានារ៉ាប់រង ដើម្បីបង្ហាញថា ទស្សនវិស័យរបស់ក្រុមហ៊ុន គឺការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋសន្សំសំចៃប្រាក់ សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់នាពេលអនាគត»។
នាពេលថ្មីនេះៗ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រចបាននូវសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់នៅកម្ពុជា ដែលបានលក់បណ្ណសន្យារ៉ាប់រងចំនួន ២០ម៉ឺន បណ្ណ ដោយក្នុងនោះមានទឹកប្រាក់ការពារ និងសន្សំសរុបប្រមាណជាង ៤,៣ ពាន់លានដុល្លារ (គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩) ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន។
ថ្លែងក្នុងពិធីសម្ពោធនេះ លោក អ៊ិន មាត្រា តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តផ្តោតលើការងាររបស់ខ្លួនក្នុងប្រទេសនេះ។
លោកមានប្រសាសន៍ថា៖«ទោះបី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ទើបតែបានចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសនេះក្នុងឆ្នាំ២០១៣ក៏ដោយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុងតែនាំមុខគេក្នុងទីផ្សារនេះ។ ខ្ញុំចង់សង្កត់ធ្ងន់ថា សន្តិសុខហិរញ្ញវត្ថុ ពិតជាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ហើយក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់ជូនសេវាកម្មដ៏មានអត្ថប្រយោជន៍ជាច្រើន។ វិស័យធានារ៉ាប់រង មានសមាសធាតុ២សំខាន់ៗ គឺការផ្តល់ការសន្សំសំចៃប្រាក់ និងការការពារ ដែលខុសពីវិស័យផ្សេងទៀត។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រឹងទំនុកចិត្ត និងការជឿជាក់សម្រាប់អតិថិជនរបស់ខ្លួន និងសូមជូនពរឱ្យព្រូដិនសល ជួបការជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន»។
កាលពីខែមករា ឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសល បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ We DO របស់ខ្លួន ដើម្បីណែនាំនូវទំព័រនៃការផ្សព្វផ្សាយថ្មី និងរស់រវើកនៃកិត្តិនាមដែលជាទីទុកចិត្តបំផុតរបស់ក្រុមហ៊ុន។ យុទ្ធនាការនេះផ្តោតទៅលើមូលបទមួយចំនួនដូចជា ការច្នៃប្រឌិតថ្មី ការការពារហិរញ្ញវត្ថុ និងការថែទាំសុខភាពរាងកាយ ហើយមូលបទទាំងនេះបានបង្កើតនូវការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងបង្កើនទ្រព្យសម្បត្តិរបស់អតិថិជន៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម