FIFA
កីឡាជាតិ
ជាតិ
សៀង ចន្ធា ស្ថិតក្នុងជម្រើសដំបូងក្នុងជំនួបជាមួយបារ៉ែន សៀង ចន្ធា (ស្តាំ) និង សុះ ស៊ូហាណា នាពេលហ្វឹកហាត់។ រូបថត FFC
× ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ស្ថិតក្នុងជម្រើសដំបូងសម្រាប់ជំនួបពូល C វគ្គជម្រុះ World Cup ជុំទីពីរជាមួយបារ៉ែន នាវេលាម៉ោង៦ និង៣០នាទី ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។
ចន្ធា ក៏ជាជម្រើស១១ដំបូងថ្មីតែម្នាក់គត់ បើប្រៀបធៀបកាលពីជំនួបស្មើ ១-១ ជាមួយហុងកុង។ ចន្ធា លេងក្នុងតំណែងរបស់ ហូយ ផល្លីន។
ចន្ធាស្ថិតក្នុងតំណែងដែលត្រូវលេងសហការជាពិសេសជាមួយ ឆេង ម៉េង, សុះ ស៊ូហាណា និងកែវ សុខផេង។ គួច សុគម្ភៈ និង អ៊ន ចាន់ប៉ូលីន លេងក្នុងតំបន់បម្រើកណ្តាល។ នៅតំបន់ការពារ មាន សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា, ប្រធានក្រុម សឿយ វិសាល និង អ៊ុក សុវណ្ណ៕
© រក្សាសិទ្ធិដោយ thmeythmey.com