ជាតិ
ក្រសួង នឹងមាន​ចំណាត់ការ​លើ​ម្ចាស់​ក្រុម​ហ៊ុន​សា​ឡង់​ដឹក​ខ្សាច់ ដែល​បុក​ស្ពាន​ព្រែ​កតា​មាក់​
10, Sep 2019 , 6:28 pm        
រូបភាព
រូបពីក្រសួងសាធារណការ
រូបពីក្រសួងសាធារណការ
​សា​ឡង់​ដឹក​ខ្សាច់ ដែល​បើក​បុក​សសរស្ពាន​ព្រែ​តា​មាត់ បណ្ដាល​ឲ្យ​គៀប​ជាប់​ជាមួយ​សសរស្ពាន កាលពី​ថ្ងៃទី​៨​កញ្ញា មិនទាន់បាន​យកចេញ​នៅឡើយ​ទេ ដោយសារ​ខ្សាច់​ជាប់​ក្នុង​សា​ឡង់​ពេញ​។ ក្រសួង​សាធារណការ នឹង​ចាត់​វិធា​ការ​ចំពោះ​ករណីនេះ បន្ទាប់ពី​យកសា​ឡង់​ចេញពី​កន្លែងកើតហេតុ​។



«​ក្រសួង​សាធារណការ នឹង​ពិភាក្សា​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល លើក​ការចាត់​វិធា​ការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដែល​ដឹក​ខ្សាច់​នេះ​។ ប៉ុន្តែ​ពេលនេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើយ៉ាងណា​យកសា​ឡង់​ចេញពី​កន្លែងកើតហេតុ​សិន ដោយ​ក្រុមការងារ​នឹង​បូម​ខ្សាច់​ចេញពី​សា​ឡង់ ដើម្បី​អាច​ទាញយក​សា​ឡង់​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ាន សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០១៩​។




សា​ឡង់​ដែល​ទឹក​ខ្សាច់​នេះ ជា​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់ណា បាន​បើ​បុក​សសរ​ទី​៨ នៃ​ស្ពាន​ព្រែ​តា​មាក់ ដោយសារ​គេច​ពី​នាវា​ទេសចរណ៍​ដឹក​ភ្ញៀវ​ជាច្រើន​នាក់​បើកប​ញ្ជ្រា​សទិស​គ្នា​។ ក្រុម​ជំនាញ​បាន ទាញយក​សា​ឡង់​ចេញពី​ជើង​សសរស្ពាន ដោយ​ប្រើ​នាវា​សណ្តោង​៣​គ្រឿង​មាន នាវា​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន​២​គ្រឿង​និង​នាវា​ក្រុមហ៊ុន​Sovereign ១​គ្រឿង រួមជាមួយ​នាវា​បូម​ខ្សាច់​មួយគ្រឿង​ទៀត​ដើម្បី​សម្រាល​បន្ទុក​នាវា​។ ប៉ុន្តែ​ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​នោះ​មាន​ទម្ងន់​ធ្ងន់​ពេក រួមជាមួយ​នឹង កម្លាំង​ទឹក​ហូរ​គួច​ខ្លាំង ក្រុម​ជួយសង្គ្រោះ​មិនអាច​ទាញ​រំដោះ​យកសា​ឡង់​ដឹក​ខ្សាច់​នោះ​ចេញ​បានទេ​។

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ហ៊ាន សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់ថា ក្រុមការងារ​អាច​នឹង​បង្ហូរ​ខ្សាច់​ចេញពី​សា​ឡង់ ប្រសិនបើ​កម្លាំង​ជំនាញ​សិក្សា​ទៅ​ថា​គ្មាន​ផលប៉ះពាល់​៕

Tag:
 សា​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com