FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup ជុំទីពីរ៖ កម្ពុជា ចាញ់ បារ៉ែន១-០
10, Sep 2019 , 8:24 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​កីឡាបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ចាញ់បារ៉ែន ១-០ នា​វគ្គ​ជម្រុះWorld Cup ជុំទីពីរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១០ ខែកញ្ញានេះ។ គ្រាប់បាល់បញ្ចូលទី​របស់ភ្ញៀវ កើតឡើងនៅនាទី​៧៧។



ខ្សែប្រយុទ្ធ Abdullah Yusuf  និង Sami Alhusaini បាន​ដាក់សម្ពាធលើកម្ពុជា​ជាច្រើនលើក ប៉ុន្តែ​ខ្សែការពារ និងអ្នក​ចាំទី កែវ សុខសិលា រារាំង​បាន​យ៉ាងល្អ។ នៅនាទី​២៤ កីឡាករ​កម្ពុជា តវ៉ា ថាខ្សែការពារ Komail Hasan បាន​យក​ដៃប៉ះបាល់នៅ​តំបន់គ្រោះថ្នាក់ ប៉ុន្តែលោកអាជ្ញាកណ្តាល​ស្រីលង្កា Gamini Nivon មិនបាន​មើលឃើញនោះឡើយ។ កែវ សុខផេង មានឱកាស​២លើក ដោយលើក​ដំបូង ខ្សែបម្រើ​រូបនេះ បាន​តែត​ខុស ក្រោយ​ការបញ្ជូន​របស់ ឆេង ម៉េង ដែលជាមិត្តរួម​ក្រុម​វិសាខា និងមួយ​គ្រាប់ទៀត ដែលត្រូវបាន​សង្គ្រោះដោយអ្នក​ចាំទី Sayed Abbas។

ឈានដល់​តង់ទីពីរ សៀង ចន្ធា បានរង​របួសក្រោយប៉ះទង្គិច​ជាមួយ​ខ្សែការពារ Sayed Dhiya ហើយ​ត្រូវ​បានជំនួស​ដោយ ហូយ ផល្លីន នៅនាទី​៥៨។

នៅនាទី​៧៧ Komail Hasan បានទាត់បញ្ចូលទីនាំកម្ពុជា ១-០ ក្រោយ​ការ​ទាត់ពីជ្រុង បន្ទាប់ពីអ្នក​ចាំទី កែវ សុខសិលា បាន​សង្គ្រោះ​បាល់​ជាច្រើន​លើក​ដែល​វាយ​សម្រុក​ដោយខ្សែប្រយុទ្ធ Sami Alhusaini.

ជម្រើស១១នាក់ដំបូងកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ឆេង ម៉េង​, សុះ ស៊ូ​ហា​ណា, កែវ សុខ​ផេង​, គួច សុគ​ម្ភៈ, អ៊​ន ចាន់​ប៉ូ​លីន, សេត រ៉​ស៊ី​ប (យ៉ើ មូស្លីម ៨៤)​, សារ៉េត គ្រី​យ៉ា (កែន ច័ន្ទសុភក្ត្រ ៧៦)​, ប្រធាន​ក្រុម សឿ​យ វិសាល, អ៊ុក សុវណ្ណ​, សៀង ចន្ធា​ (ហូយ ផល្លីន ៥៨)៕







© រក្សាសិទ្ធិដោយ thmeythmey.com