FIFA
កីឡាជាតិ
ជាតិ
ក្រោយ​ចប់​ការប្រកួត​ជាមួយ​បា​រ៉ែ​ន សៀង ច​ន្ធា ចេញដំណើរ​ទៅ​ជប៉ុន​
10, Sep 2019 , 11:04 pm        
រូបភាព
សៀង ចន្ធា មុនប៉ះ បារ៉ែន និងរូបពេលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ប៉ាន់ បូនី និង FFC
សៀង ចន្ធា មុនប៉ះ បារ៉ែន និងរូបពេលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត ប៉ាន់ បូនី និង FFC
ដោយ: ថ្មីៗ
សៀង ច​ន្ធា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា ចេញដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​នៅ​ក្លិប Vegalta Sendai នៃ​ក្លិប J1-League  ពោលគឺ​ប្រមាណ​ជាជាង​២​ម៉ោង ក្រោយ​ពេលដែល​កម្ពុជា​ចាញ់​បា​រ៉ែ​ន ១-០ នា​ការប្រកួត​ពូ​ល C នៃ​វគ្គ​ជម្រុះ FIFA World Cup ជុំ​ទី​ពីរ​។​



អត្ថបទទាក់ទង


​សៀង ច​ន្ធា ដែល​ទើប​ជាប់​សញ្ញាបត្រ​បាក់​ឌុប​ផងដែរ​នោះ លេង​បាន​៥៨​នាទី ក្នុងជំនួប​ជាមួយ​បា​រ៉ែ​ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុននឹង​ត្រូវដាក់​ជំនួស​ដោយ ហូ​យ ផល្លី​ន​។ ការប្រកួត​នៅ​ថ្ងៃទី​១០ ខែកញ្ញា នេះ គឺជា​ន់​នឹង​ថ្ងៃ​ដែល ច​ន្ធា ត្រូវ​ចូលរួម​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍​នៅ​ក្លិប Vegalta Sendai ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​។​

​កីឡាករ​ឆ្នើម​ដែល​ទើប​ប្រារព្ធ​ខួប​១៧​ឆ្នាំ កាលពី​ថ្ងៃទី​៩ ខែកញ្ញា មក​ដែរនោះ ត្រូវ​ចូលរួម​ជាមួយ លោក សាប៊ូ​ន វិ​នតា ដែលជា​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ពីររូប​ទៀត​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី គឺ​អ្នកចាំទី ថា ចាន់​រិទ្ធី និង​កីឡាករ អ៊ា​ន ពិសី​។​

​វត្តមាន​របស់ ច​ន្ធា នៅ​ជប៉ុន ក៏​ធ្វើ​ឲ្យ​គេ​ខកខាន​បង្ហាញ​វត្តមាន​សម្រាប់​ក្រុមយុវជន​បាទី​ក្នុង​ការប្រកួត​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com