ជាតិ
អគ្គិភ័យឆេះផ្សារឃ្លាំងរំសេវ បង្កឱ្យខូចខាត ៤០តូប រូបពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ តូបលក់ដូរចំនួន៤០ ត្រូវបានខូចខាត ដោយសារករណីអគ្គិភ័យឆេះផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីម៉ោង១១យប់ ថ្ងៃទី១០ កញ្ញា។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ករណីអគ្គិភ័យនេះ បានរលត់ទៅវិញ នៅម៉ោងជាង១២រំលងអធ្រាតឈានចូលថ្ងៃទី១១ កញ្ញា ក្រោយពីសមត្ថកិច្ចជំនាញប្រើប្រាស់ឡានទឹកពន្លត់២៦គ្រឿង។ ចំពោះករណីអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានថា បណ្ដាលមកពីករណីអ្វីនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com