ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដំបៅ​នៅ​អណ្តាត​គួរតែ​ព្យាបាល​បែបណា​ទៅ​?
12, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​កើតជា​ដំបៅ​នៅ​អណ្តាត​អាចជា​មូលហេតុ​នាំ​ឲ្យ​ឈឺចាប់​ក្នុង​អណ្តាត​ខ្លាំង​។ ចំពោះ​ទំហំ​របស់​វា​វិញ​ក៏​មិន​ទៀងទាត់​ដែរ គឺ​ទៅតាម​មូលហេតុ​របស់​វា​។ ប៉ុន្តែ បញ្ហា​នេះ​ជាធម្មតា​គឺ​មិនមាន​អ្វី​គ្រោះថ្នាក់​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​យើង​មិនមាន​ផាសុកភាព ជាពិសេស​ពេល​ញ៉ាំ​អាហារ​តែម្តង​។



​ភាគច្រើន ដំបៅ​ក្នុង​អណ្តាត​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​មួយ ទៅ​ពីរ​សប្តាហ៍​ក្រោយ​។ ករណីខ្លះ​ប្រហែលជា​ត្រូវការ​ព្យាបាល​ពិសេស​។ ដំបៅ​អណ្តាត​អាច​នឹង​ជាសះស្បើយ​តាមរយៈ​ការព្យាបាល​មូលហេតុ និង​ពង្រឹង​ដល់​អនាម័យ​មាត់​ធ្មេញ​។ ការប្រើ​ជែ​ល ឬ​ស្ព្រា​យ​បាញ់​សម្រាប់​ព្យាបាល​ប្រហែលជា​ជួយ​បំបាត់​ការឈឺ​ចាប់បាន​។ ចំពោះ​ទឹក​ខ្ពុរមាត់​សម្រាប់​សម្លាប់​មេរោគ​ប្រហែលជា​ជួយ​ព​ន្លឿ​ន​ពេលវេលា​នៃ​ការ​ជាសះស្បើយ និង​បង្ការ​ការបង្ក​រោគ​នៅ​ដំបៅ​នោះបាន​ផងដែរ​។ ការប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​អាច​ដោះស្រាយ​បញ្ហា​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​។ ប៉ុន្តែ​ត្រូវ​ចៀសវាង​អាហារ​ហិ​រ និង​ជូរ​។​

​ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​បើសិនជា​ដំបៅ​នោះ​កើតឡើង​ជាមួយនឹង​ការ​ក្តៅខ្លួន​ខ្លាំង និង​ហើម​អណ្តាត​ផង ព្រោះ​វា​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះដែរ បើសិនជា​អណ្តាត​ដំបៅ​ជាប់​រហូត ប្រហែលជា​ត្រូវធ្វើ​តេស្ត​រក​ជំងឺមហារីក​មាត់​ហើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com