របស់​កម្រ​៣​យ៉ាង​ដែល​មនុស្ស​ចង់បាន​បំផុត​ក្នុង​ជីវិត តែ​ពិបាក​រកបាន​, តើ​មាន​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
រូបត្លុក
របស់​កម្រ​៣​យ៉ាង​ដែល​មនុស្ស​ចង់បាន​បំផុត​ក្នុង​ជីវិត តែ​ពិបាក​រកបាន​, តើ​មាន​អ្វីខ្លះ​?
11, Sep 2019 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​មួយជីវិត​របស់​មនុស្ស មនុស្ស​ត្រូវការ​របស់​ច្រើនយ៉ាង​ណាស់​។ ត្រូវការ​ច្រើន រហូតដល់​មនុស្ស​ខ្លួនឯង​នឹកស្មាន​មិន​ដល់​។ មនុស្ស​ត្រូវការ​នេះ នោះ មិនចេះចប់ មិនចេះហើយ​។ ទទួលបាន​អ្វីមួយ​ហើយ ចង់បាន​អ្វី​ផ្សេង​ច្រើន​បន្ថែមទៀត​។ តែមាន​របស់​៣​យ៉ាង​ដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​បំផុត តែ​ពិបាក​រកបាន​ទាំងបី​ព្រម​ពេល​ជាមួយគ្នា ហើយ​បើ​នរណា​ទទួលបាន​របស់​ទាំង​៣​ប្រភេទ​នោះ ទោះ​តិច ឬក៏​ច្រើនក្តី បុគ្គល​នោះ ត្រូវបាន​គេ​គិតថា អាច​ទទួលបាន​ភាពជោគជ័យ​មួយកម្រិត ឬមួយ​គ្រា​រួចហើយ​។ តើ​របស់​ទាំងនោះ មាន​អ្វីខ្លះ​?

 
​ដូចដែល​បាន​រៀបរាប់​ខាងលើ​អ៊ីចឹង​, មនុស្ស​ត្រូវការ​របស់​របរ​ច្រើនណាស់​។ ត្រូវការ​ច្រើន​រហូត មិនចេះ​ស្កប់​។ តែ​របស់​៣​យ៉ាង​ដែល​មនុស្ស​ត្រូវការ​ខ្លាំង​បំផុត​ក្នុង​ជីវិត គឺ ទី​១៖ ចំណេះដឹង (​ការសិក្សា​កម្រិត​ខ្ពស់​)​។ ទី​២៖ ទ្រព្យសម្បត្តិ (​គ្រប់គ្រាន់​) និង​ទី​៣ គឺ​អំណាច មុខមាត់ កិត្តិយស នៅក្នុង​សង្គម​។ 
 
​មានទ្រព្យ​សម្បត្តិ ខ្វះ​ចំណេះដឹង​ខ្ពង់ខ្ពស់ និង​ខ្វះ​អំណាច ជីវិត​ហាក់បីដូចជា​នៅ​ខ្វះ​អ្វី​ម្យ៉ាង​។ 
 
​មានចំណេះដឹង​ខ្ពស់ តែ​ខ្វះ​អំណាច និង​ទ្រព្យសម្បត្តិ វា​ក៏​នៅតែ​ខ្វះ​អ្វី​ម្យ៉ាងដែរ​នៅក្នុង​ជីវិត​។ 
 
​មានអំណាច តែ​ខ្វះ​ទ្រព្យសម្បត្តិ និង​ចំណេះដឹង​ខ្ពស់ រសជាតិ​ជីវិត​នៅតែ​ខ្វះ​អ្វី​ម្យ៉ាងដែរ​។ 
 
​សរុបសេចក្តី​មក ដើម្បី​ឲ្យ​ជីវិត​បុគ្គល​ម្នាក់​ស្កប់​នឹង​ដំណើរ​ជីវិត​របស់ខ្លួន​ក្នុង​កម្រិត​ណាមួយ​នោះ លុះត្រាតែ​បុគ្គល​នោះ មាន​របស់​ទាំង​៣​យ៉ាង​ខាងលើនេះ​។ តើ​របស់​នេះ​ស្រួល​ស្វែ​អ​រក​ទេ​? ចម្លើយ គឺថា លំបាក​ណាស់​។ 
 
​លើសពីនេះទៅទៀត សេរីភាព និង​សុខភាព ក៏​ជា​អ្វីដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ផងដែរ​៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com