សិស្សមួយក្រុម ដែលមិនពេញចិត្តលទ្ធផលប្រឡង នាំគ្នាទៅតវ៉ាមុខក្រសួងអប់រំ
ជាតិ
បាក់ឌុប
សិស្សមួយក្រុម ដែលមិនពេញចិត្តលទ្ធផលប្រឡង នាំគ្នាទៅតវ៉ាមុខក្រសួងអប់រំ
11, Sep 2019 , 11:03 am        
រូបភាព
សិស្សមួយចំនួន ដែលមិនពេញចិត្តលទ្ធផលប្រឡង បាននាំគ្នាទៅតវ៉ានៅមុខក្រសួងអប់រំ ដែលស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។



ក្នុងចំណោមសិស្សទាំងនោះ មានពីរ-បីនាក់ ប្រាប់សារព័តមានថ្មីៗថា ពួកគេ ទៅមុខក្រសួងអប់រំ ដើម្បីតវ៉ានឹងលទ្ធផលប្រឡង ជាពិសេសទាក់ទងនឹងពិន្ទុរបស់ពួកគេ។ ពួកគេ ទាមទារឲ្យក្រសួង បង្ហាញលំដាប់ពិន្ទុ។ 

អ្នកទៅតវ៉ាទាំងនោះ ក៏មានអ្នកប្រឡងជាប់ដែរ មិនមែនជាអ្នកធ្លាក់ទាំងអស់ទេ។ អ្នកដែលប្រឡងជាប់ ដូចជាបាននិទ្ទេស E និង D ជាដើម យល់ថា ពួកគេ គួរតែបាននិទ្ទេសល្អជាងនេះ ដូច្នេះហើយ បានជាពួកគេ ចង់ឲ្យក្រសួង បង្ហាញលំដាប់ពិន្ទុ។ 

សូមបញ្ជាក់ថា សម្រាប់លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ក្រសួង គ្រាន់តែបង្ហាញពីនិទ្ទេសប៉ុណ្ណោះ ដោយមិនបង្ហាញលំដាប់ពិន្ទុឡើយ។ ក្រសួងអះអាងថា លំដាប់ពិន្ទុ នឹងបង្ហាញក្នុងសញ្ញាបត្ររបស់សិស្ស។  

សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុបឆ្នាំនេះ មានជិត៨ម៉ឺនាក់ (ជាង៦៨​ភាគរយ)៕ 




Tag:
 បាក់ឌុប
  តវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com