ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ឈប់បារម្ភទៀតទៅ! វេបសាយ Sala Enrollment អាចជួយអ្នក ស្វែងរកសាកលវិទ្យាល័យនៅក្រុងភ្នំពេញបាន
11, Sep 2019 ,
2:55 pm
រូបភាព
×
ដោយ:
ថ្មីៗ
បញ្ហាប្រឈមរបស់សិស្សក្រោយការប្រឡងបាក់ឌុប គឺការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងស្វែងរកសាលារៀនថ្នាក់បរិញ្ញាបត្រ។ សិស្សខ្លះនៅតែសម្រេចចិត្តតាមមិត្តភក្ដិ ឬក្រុមគ្រួសារជាដើម ដោយសារពួកគេខ្វះព័ត៌មាននៅក្នុងដៃ។ នៅរាជធានីភ្នំពេញ មានសាកលវិទ្យាល័យជាច្រើន ប៉ុន្តែព័ត៌មានពីការចុះឈ្មោះរបស់ពួកគេ ហាក់ដូចជាបញ្ហាធំមួយ សម្រាប់ចំណោមសិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ។
ដោយមើលឃើញបញ្ហានេះ លោក សុខ លាភ បានផ្តួចផ្តើមបង្កើត វេបសាយ Sala Enrollment មួយដោយសង្ឃឹមថា នឹងដោះស្រាយបញ្ហាចម្បងមួយនេះ។ Sala Enrollment ជាវេបសាយថ្មីមួយ បង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួល ទៅដល់សិស្សដែលទើបបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ក្នុងការស្វែងរកសាកលវិទ្យាល័យ ជំនាញ សិក្សាក៏ដូចជាដំណឹងអាហារូបករណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នវេបសាយនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ទាំងភាសាអង់គ្លេស និងភាសាខ្មែរ ដែលរួមមានព័ត៌មានអំពី សាកលវិទ្យាល័យ និង វិទ្យាស្ថានចំនួន៤៣ នៅទូទាំងក្រុងភ្នំពេញ។
គួរបញ្ជាក់ថា វេបសាយដែលប្រើពេលបង្កើតជិត ១ឆ្នាំហើយ ដោយមានក្រុមការងារប្រមាណ ១៦នាក់ហើយ នាពេលបច្ចុប្បន្ននេះ។
លោក សុខ លាភ យល់ថា សាសាអ៊ីនរ៉ូលមិន នឹងក្លាយជាកន្លែងដែលសិស្ស អាចចូលទៅមើលព័ត៌មានលម្អិត អំពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងការប្រឡងអាហារូបករណ៍ ទាំងរដ្ឋ និងឯកជន ដោយពុំចាំបាច់ចំណាយពេលច្រើន ធ្វើដំណើរទៅសួរព័ត៌មានពីសាលាមួយ ទៅសាលាមួយទៀតនោះទេ។
លោក សុខ លាភ ស្ថាបនិកវ័យ 35 ឆ្នាំ រូបនេះ និយាយថា៖ «យើងចង់ឲ្យសិស្ស មានព័ត៌មានគ្រប់គ្រាន់ថាតើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តបានត្រឹមត្រូវ»។ លោកបានបន្តទៀតថា៖ «យើងកំពុងបន្តស្វែងរកការសហការ ជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ ដើម្បីបានព័ត៌មានលម្អិត និងថ្មីៗ សម្រាប់យុវជនដែលកំពុងស្វែងរកសាលារៀន»។
សិស្សានុសិស្សអាចចូលទៅកាន់វេបសាយរបស់ Sala Enrollment បានតាមរយៈតំណរ៖
https://www.salaenrollment.com
សម្រាប់ភាសាអង់គ្លេស និង
https://www.salaenrollment.com/kh/
សម្រាប់ភាសាខ្មែរ។ ព័ត៌មានត្រូវបានបែងចែកជា ៥ ផ្នែកដូចជា ព័ត៌មានទូទៅរបស់សាកលវិទ្យាល័យ ឬវិទ្យាស្ថាននីមួយៗ, តម្លៃសិក្សា, កម្មវិធីសិក្សាអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស អមជាមួយរូបភាពនៅខាងក្នុងសាលានីមួយៗផងដែរ។
បន្ថែមពីនេះ សិស្សានុសិស្សអាចចុះឈ្មោះជាមួយ វេបសាយនេះងាយៗ ដោយគ្រាន់តែវាយបញ្ចូលលេខទូរស័ព្ទប៉ុណ្ណោះ។ បន្ទាប់មក អ្នកប្រើប្រាស់វាយបញ្ចូលប្រវិត្តិរូបសង្ខេប និងជាចុងក្រោយសិស្សានុសិស្សអាចចុះឈ្មោះ តាមសាកលវិទ្យាល័យនីមួយៗ ដែលខ្លួនពេញចិត្ត។ បុគ្គលិក សាកលវិទ្យាល័យនឹងទាក់ទងផ្តល់ព័ត៌មានលម្អិត ដល់សិស្សានុសិស្ស តាមទូរស័ព្ទដែលផ្តល់ឲ្យដើម្បីជាប្រយោជន៍ចំណេញពេលវេលា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Redhill
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម