ជាតិ
សង្គមជាតិ
ប៉ូលិសឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនជិត៥០នាក់ នៅក្រុងសៀមរាប
× ភ្នំពេញ៖ ជនសង្ស័យចំនួន៤៨នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ ចាត់ចែង និងប្រើប្រាស់គ្រឿនញៀននៅក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមអគ្គស្នងនគរបាលជាតិដែលបានស្រង់សម្តីមន្ត្រីមានសមត្ថកិច្ចក្នុងខេត្តសៀមរាបនេះ គ្រឿងញៀនដែលដកហូតបានគឺម្សៅមេតំហ្វេតាមីន២០កញ្ចប់ ជាមួយឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួនបាននៃជនសង្ស័យទាំងនេះ បានស្ថិតនៅក្នុងក្រុមទី១ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
© រក្សាសិទ្ធិដោយ thmeythmey.com