ជាតិ
នាវា GENTING DREAM នាំ​ភ្ញៀវទេសចរ​ជិត​៤០០០​នាក់​ទៅ​ខេត្ត​ព្រះសីហនុ​
12, Sep 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ឈ្មោះ GENTING DREAM នាំ​ភ្ញៀវទេសចរ​ជាង​៤​ពាន់​នាក់ ទៅកាន់​ខេត្ត​ព្រះសីហនុ តាម​ច្រក​កំពង់ផែ​អន្តជាតិ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០១៩​។ នេះ​បើតាម​ចេញផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​



​នាវា​ទេសចរណ៍ GENTING DREAM បាន​នាំ​ភ្ញៀវទេសចរ​បរ​ទរ​ស​ចំរុះ​ពី​ប្រទេស​ម៉ាឡេស៊ី មកកាន់​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ ឆ្ពោះទៅកាន់​ប្រទេស​ថៃ​នៅ​ពេលយប់​ថ្ងៃ​ដដែល​វិញ​។ នាវា​នេះ មាន បណ្តោយ​ប្រវែង​៣៣៥.៣៥​ម៉ែត្រ ទទឹង​៣៩.៧៦​ម៉ែត្រ និង​ជម្រៅ​ទឹក​៨.៦​ម៉ែត្រ​៕

Tag:
 នាវា​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com