ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បាយ​ហើយ​ងូតទឹក​ភ្លាម​មិន​ធ្វើ​ឲ្យ​ឈឺក្រពះ​ទេ​
12, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកគ្រួសារ​របស់​ខ្ញុំ​ស្ទើរតែ​គ្រប់គ្នា​ហើយ​ដែលមាន​ទស្សនៈ​មួយ​ថា ញ៉ាំ​បាយ​ហើយ​មិន​ឲ្យ​ទៅ​ងូតទឹក​ភ្លាម​ទេ ព្រោះ​ហេតុផល​នាំ​ឲ្យ​ឈឺក្រពះ​។ រឿងនេះ​មិនមែន​កើតឡើង​ចំពោះតែ​គ្រួសារ​ខ្ញុំ​ទេ ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​និយាយ​រឿងនេះ​ដូចៗ​គ្នា​ទាំងអស់​។ ដូច្នេះ​វា​ក៏​គួរតែ​ដល់ពេល​បកស្រាយ​ការពិតហើយ​។



​ការរំលាយ​អាហារ​របស់​ក្រពះ​ត្រូវការ​លំហូរ​ឈាម​ទៅ​ក្រពះ និង​ពោះវៀន ឬ​ហៅថា​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងអស់​។ ការ​ងូតទឹក​ភ្លាមៗ​ក្រោយពី​បាយ​រួច​អាចធ្វើ​ឲ្យ​លំហូរ​ឈាម​ហូរ​ចូលទៅ​តំបន់​ស្បែក​ច្រើនជាង​ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ​។ រឿងនេះ​ប្រហែលជា​អាច​រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការរំលាយ​អាហារ​បន្តិចបន្តួច​ដែរ​។ យ៉ាងណាមិញ វា​មិនអាច​ដល់​ថ្នាក់​ឈឺក្រពះ ឬ​ក្រពះ​មិនអាច​កិន​អាហារ​ស្រួល​នោះទេ ហើយ​វា​ក៏​មិន​ដូច​ទស្សនៈ​ចាស់​និយាយថា បាយ​ហើយ​ងូតទឹក​ភ្លាម​ធ្វើ​ឲ្យ​ឈឺក្រពះ​ដែរ​។

​ដូច្នេះ​សរុបមក អ្នក​អាច​ងូត​ទឹកបាន​ភ្លាមៗ​ក្រោយពី​បាយ​រួច​ដោយ​មិនបាច់​ខ្វល់​អំពី​ការឈឺ​ក្រពះ​ទៀត​ទេ​។ ការ​ងូតទឹក​គ្រប់​រូបភាព​ទាំងអស់​គឺជា​រឿង​មាន​សុវត្ថិភាព​ទាំងស្រុង និង​មិនអាច​រំខាន​ដល់​របៀប​នៃ​ការរំលាយ​អាហារ​ក្នុង​ក្រពះ​ឡើយ​។ បើសិន​អ្នកជា​មនុស្ស​ដែល​ឈឺក្រពះ​ស្រាប់​វិញ នោះ​ការ​ងូតទឹក​ត្រជាក់​គឺ​ល្អ​ជាង​។

​ទោះបីជា​យ៉ាងណាក៏ដោយ សកម្មភាព​ខ្លាំងក្លា​ពេក​ដូចជា ការ​ហែល​ទឹក​ត្រូវតែ​ជា​រឿង​ចៀសវាង​ក្រោយពី​បាយ​រួច ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​ការរំលាយ​អាហារ​របស់​ក្រពះ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com