ក្រោយមរណភាពរបស់ Khodayari ដែលធ្វើឲ្យមានកំហឹងរីករាលដាល់ពេញប្រទេសអ៊ីរ៉ង់ និងបណ្តាញសង្គមនោះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានចេញបញ្ជាឲ្យមន្ត្រីរបស់ខ្លួនទៅកាន់អ៊ីរ៉ង់ដើម្បីពិភាក្សាដកការហាមឃាត់នេះវិញ។ FIFA ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា គណៈប្រតិភូរបស់ខ្លួន៣រូប នឹងទៅដល់អ៊ីរ៉ង់ឆាប់ៗនេះ ដើម្បីវាយតម្លៃពីការអនុញ្ញាតឲ្យស្ត្រីអ៊ីរ៉ង់ចូលក្នុងកីឡាដ្ឋានវិញ នាការប្រកួតវគ្គជម្រុះ World Cup 2022 ក្នុងខែតុលាខាងមុខ។
យ៉ាងណាក៏ដោយ FIFA មិនបានបន្ថែមព័ត៌មានលម្អិតទាក់ទងកាលបរិច្ឆេទនៃដំណើរទៅប្រទេសនេះឡើយ ខណៈដែលក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ត្រូវធ្វើម្ចាស់ផ្ទះដើម្បីទទួលភ្ញៀវកម្ពុជាសម្រាប់ការប្រកួតជម្រុះ World Cup ជុំទី២ ពូល C នៅថ្ងៃទី១០ ខែតុលា៕