ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អាឃ្វ័ររៀស ចុះអនុស្សារណៈជាមួយក្លិបបាល់ទាត់នគរបាលជាតិ
12, Sep 2019 ,
3:51 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញាឆ្នាំ 2019៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) បានចុះអនុស្សារណៈជាមួយក្លិបបាល់ទាត់នគរបាលជាតិ លើកដំបូងនៅកម្ពុជា នៅទីលានបាល់ទាត់ នៃរោងចក្រ ផលិតភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក្នុងគោលដៅក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងការលើកស្ទួយ វិស័យកីឡា ក៏ដូចជាគាំទ្រវិស័យកីឡាបាល់ទាត់លីគកំពូលកម្ពុជា។
ព្រឹត្តិការណ៍ចុះអនុស្សារណៈនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានព្រមព្រៀងឧបត្ថម្ភធំនូវសម្ភាររួមមាន ផ្គត់ផ្គង់ភេសជ្ជៈបង្កើនជាតិទឹកអាឃ្វ័ររៀស (Aquarius) ទឹកបរិសុទ្ធដាសានី Dasani និងសម្ភារកីឡាផ្សេងៗទៀត សម្រាប់ការប្រើប្រាស់ជាប្រចាំ ទៅដល់ក្លិបបាល់ទាត់នគរបាលជាតិក្នុងរយៈពេល ១៦ខែ។
អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏ល្បីមួយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញា ដែលឈានមុខគេ ចំណាត់ថ្នាក់លេខ១ ផ្នែកភេសជ្ជៈបំពេញជាតិទឹក នៅក្នុងប្រទេសជប៉ុន។ រីឯនៅប្រទេសកម្ពុជាវិញ អាឃ្វ័ររៀស ត្រូវបានទទួលស្គាល់ថាជាពាណិជ្ជសញ្ញា ដ៏មានប្រជាប្រិយភាព និងលេចធ្លោ ក្នុងចំណោមប្រភេទផលិតផលដែលមានការប្រកួតប្រជែងខ្ពស់។
អាឃ្វ័ររៀស តែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់សកម្មភាពកីឡាស្ទើរគ្រប់ប្រភេទ ចាប់តាំងពីកីឡាកម្រិតមូលដ្ឋាន ស្រុក-ខណ្ឌ ខេត្ត-រាជធានី រហូតដល់ថ្នាក់ជាតិ។ តួយ៉ាងអាឃ្វ័ររៀស បានឧបត្ថម្ភធំដល់កម្មវិធី«កីឡាសិស្សថ្នាក់ជាតិ» កាលពីខែមិថុនា ដែលនោះជាការប្រកួតប្រជែងថ្នាក់ជាតិលើកដំបូង សម្រាប់សិស្សកម្រិតចំណេះទូទៅ និងមានការចូលរួមពីកីឡាករ កីឡាការិនី ជាសិស្សានុសិស្សរហូតដល់ទៅជាង ៣.០០០នាក់ លើ ១១ វិញ្ញាសាផ្សេងៗគ្នា។ លើសពីនេះទៀត ថ្មីៗនេះ ក្រុមហ៊ុនរៀបចំការប្រកួតបាល់ទាត់មួយមានឈ្មោះថា«ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសខណ្ឌកំបូល» ដែលមានសមាសភាពចូលរួមពីយុវជនមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល។
ដោយឡែក ការចុះអនុស្សារណៈ ជាមួយក្លិបបាល់ទាត់នគរបាលជាតិនៅថ្ងៃនេះ គឺជាសញ្ញាណថ្មីមួយទៀត ដែលបង្ហាញថាអាឃ្វ័ររៀស មិនត្រឹមតែឧបត្ថម្ភដល់កម្មវិធីរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបន្តគាំទ្រដល់កីឡាករក្នុងរយៈពេលច្រើនជាង១ឆ្នាំ ដើម្បីប្រាកដថាពួកគាត់ទទួលបានភេសជ្ជៈដែលមានគុណភាព ក៏ដូចជាមានសម្ភារកីឡាប្រើប្រាស់គ្រប់គ្រាន់នៅរៀងរាល់ការប្រកួត។
លោកមាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានប្រសាសន៍ថា៖«យើងពិតជាមានមោទកភាពខ្លាំងណាស់ ដែលបានក្លាយខ្លួនជាដៃគូសហការឧបត្ថម្ភដល់ក្លិបបាល់ទាត់នគរបាលជាតិ ដែលជាក្លិបអាជីពក្នុងលីគកំពូលកម្ពុជាមួយនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់ នឹងយកអស់កម្លាំងកាយចិត្ត ធ្វើឱ្យបានល្អសម្រាប់ការប្រកួតនាពេលខាងមុខ ហើយរាល់ពេលដែលនឿយហត់ អាចចាប់យកអាឃ្វ័ររៀសត្រជាក់មកពិសាបាន ដើម្បីបំពេញជាតិទឹកដល់ រាងកាយវិញបានឆាប់រហ័ស »។
ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខ ក្នុងការផលិត និងចែកចាយផលិតផលរបស់ ក្រុមហ៊ុនកូកា -កូឡា ក្នុងប្រទេសកម្ពុជា បាននិងកំពុងបន្តផ្តល់នូវជម្រើសភេសជ្ជៈច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ ជូនដល់អ្នកពិសា សមស្របទៅនឹងរសជាតិ របៀបរស់នៅ និងរបបអាហារផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកម្មវិធីចុះហត្ថលេខាបានចប់ជាសត្ថពរ ក៏មានការប្រកួតទាត់បាល់មិត្តភាពរវាងបុគ្គលិកកូកា-កូឡា ជាមួយនឹងក្រុមគ្រូបង្វឹកនៃក្លិបបាល់ទាត់នគរបាលជាតិផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម