ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល យកចំណូលទាំងអស់ពីប្រេង ទៅកសាងហេដ្ឋារចនាសម្ព័ន្ធ រូបពីក្រសួងសាធារណការ
× ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចយកចំណូលដែលបានមកពីវិស័យប្រេង ទៅប្រើប្រាស់តែទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ចំណូលនេះ នឹងមិនត្រូវយកទៅប្រើប្រាស់លើចំណាយចរន្តឡើយ។ លោក ផៃ ស៊ីផាន សរសេរលើគណនីហ្វេសប៊ុករបស់លោកថា ការយកចំណូលពីប្រេង ទៅចាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្ថិតក្នុងទិសដៅនៃកំណើតសេដ្ឋកិច្ច។
លោក ស៊ុយ សែម រដ្ឋមន្រី្តក្រសួងរ៉ែនិងថាមពល ប្រកាសកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ថា កម្ពុជា រកឃើញប្លុកប្រេងកាត២៥កន្លែង ទាំងក្នុងដែនសមុទ្រ និងដែនគោក ហើយនាពេលខាងមុខ កម្ពុជា នឹងមានតំណក់ប្រេងប្រើប្រាស់ខ្លួនឯង៕
Tag:
ប្រេងកាត
ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com