ជាតិ
កម្ពុជា វៀតណាម ឡាវ ពិភាក្សាគ្នាពីស្ថានភាពគ្រឿងញៀន រូបភាពពី NACD
× កិច្ចប្រជុំប្រចាំឆ្នាំត្រីភាគីលើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំង៣ គឺកម្ពុជា វៀតណាម និង ឡាវ។
ទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) សរសេរថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១១-១២កញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួពីលោក ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ទីរប្រឆាំងគ្រឿងញៀនខេត្តនិងស្នងការរងនគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម ជាង៣០នាក់នៅទីក្រុងហាណូយ។
កិច្ចប្រជុំលើកទី១៨នេះ បានពិភាក្សាលើបញ្ហាមួយចំនួន ដូចជា សភាពការណ៍គ្រឿងញៀននិងស្ថានភាពបទល្មើសគ្រឿងញៀនក្នុងប្រទេសទាំងបី ពិសេសនៅតាមតំបន់ព្រំដែន។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងជំនាញសំខាន់ៗ ដូចជា ការអនុវត្តច្បាប់ ព្យាបាលស្តារនីតិសម្បទា អប់រំផ្សព្វផ្សាយ ការស៊ើបអង្កេតរួមគ្នា៕
Tag:
កម្ពុជា
វៀតណាម
ឡាវ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com