ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើទឹក​ដំឡូងបារាំង​អាច​ព្យាបាល​ជំងឺ​អ្វីខ្លះ​?
13, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ មាន​វិធី​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​កាន់តែច្រើន​ហើយ​ដែល​មនុស្ស​យើង​អាចធ្វើ​បាន ហើយ​ក្នុងនោះ​ក៏មាន​ជំងឺមហារីក​ផងដែរ​។ ដំឡូងបារាំង​ឆៅ​គឺជា​ផ្នែក​មួយ​នៃ​គ្រឿងផ្សំ​ធម្មជាតិ​ដើម្បី​ព្យាបាល​ជំងឺ​ទាំង​នោះដែរ ហើយ​ក៏មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ទឹក​ដំឡូងបារាំង​ឆៅ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​រលាក​ក្រពះ ទឹកនោម​ផ្ងែ​ម មហារីក លើស​សម្ពាធ​ឈាម និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ អ្នក​ក៏​អាច​ប្រើ​ទឹក​របស់​វា​កាត់បន្ថយ​ស្នាម​ខ្មៅៗ​ក្រោម​ភ្នែក និង​ព្យាបាល​បញ្ហា​សក់​ទៀតផង​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ចៀសវាង​ដំឡូងបារាំង​ណា​ដែល​សម្បក​ខាងក្នុង​របស់​វា​មាន​ពណ៌​បៃតង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​យ៉ាងធ្ងន់ធ្ងរ​។



​អ្នក​ដែលមាន​បញ្ហា​រលាក​ក្រពះ គួរតែ​ញ៉ាំ​ទឹក​ដំឡូងបារាំង​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹក​មួយចំនួន​មុនពេល​ញ៉ាំ​អាហារ​មួយ​ម៉ោង​។ ចំពោះ​អ្នកមាន​បញ្ហា​ក្រពះ​ពោះវៀន​វិញ គួរតែ​ញ៉ាំ​ទឹក​ដំឡូងបារាំង ៥០​មី​លី​លីត្រ​ពេល​ពោះ​ទទេ​ព្រឹក​ឡើង និង​ចំណុះ​ដូចគ្នា​មុនពេល​ញ៉ាំ​អាហារ​ពេល​ថ្ងៃ និង​យប់ កន្លះ​ម៉ោង​។

​ក្រៅពី​ដោះស្រាយ​បញ្ហា​ក្រពះ​ពោះវៀន ទឹក​ដំឡូងបារាំង​ក៏​អាចជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ព្យាបាល​បញ្ហា​ផ្លូវដង្ហើម និង​មហារីក​ទៀតផង​។ បើ​យោងទៅតាម​វេជ្ជបណ្ឌិត Kagamine ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Akita ប្រទេស​ជប៉ុន បានធ្វើការ​បែក​ចែក​សារធាតុ​សំខាន់​របស់​ដំឡូងបារាំង​ឆៅ​យ៉ាង​ជោគជ័យ ហើយក៏​អាចមាន​សមត្ថភាព​បញ្ឈប់​ការលូតលាស់​មហារីក​ក្នុង​សត្វ​កណ្តុ​រដែរ​។ ទឹក​ដំឡូងបារាំង​ក៏​ជា​ផ្នែក​មួយ​នៃ​ថ្នាំ​ព្យាបាល​ជំងឺមហារីក​របស់ Broy ដែរ​។

​អត្ថប្រយោជន៍​របស់​ទឹក​ដំឡូងបារាំង​


•​    ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​
•​    ​ព្យាបាល​ជំងឺ​ស្បែក​
•​    ​ការពារ​ជំងឺ​បេះដូង​សរសៃឈាម​
•​    ​ការពារ​ជំងឺថ្លើម និង​តម្រងនោម​
•​    ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
•​    ​ប្រឆាំង​ជំងឺមហារីក​
•​    ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
•​    ​ដោះស្រាយ​បញ្ហា​រលាក​ក្រពះ និង​បញ្ហា​ក្រពះ​ផ្សេងៗ​ទៀត​

​ចំពោះ​សម្បក​ដំឡូងបារាំង​វិញ​សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដូចជា វីតាមីន C និង B6 ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ស័​ង្គ​សី ជាតិ​ដែក កាបូ​អ៊ី​ដ្រា​ត ។​ល​។ ហើយ​ក៏មាន​សមត្ថភាព​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​ដែរ​។ ដំឡូងបារាំង​ឆៅ​មួយ​ផ្លែ​មាន​វីតាមីន​C  ២៧​មី​លី​ក្រាម ដែល​ស្មើនឹង​៤៥​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​យើង​ទៅហើយ ប៉ុន្តែ​វា​នឹង​បាត់បង់​វិញ​បើសិនជា​អ្នក​ញ៉ាំ​វា​ដោយ​ការ​ចម្អិន​។​

​របៀប​នៃ​ការធ្វើ​ទឹក​ដំឡូងបារាំង​


​ដំបូង​ឡើយ ចូរ​លាង​ដំឡូងបារាំង​ឲ្យ​បាន​ស្អាត​ល្អ បន្ទាប់មក​ចិត​ជា​ស្លាយៗ ហើយ​ច្របាច់​វា​យក​ទឹក​។ បើសិនជា​អ្នក​មិន​ចូលចិត្ត​រសជាតិ​ទឹក​ដំឡូងបារាំង​នេះ​ទេ ចូរ​លាយ​ជាមួយ​ទឹក​ផ្លែឈើ ឬ​បន្លែ និង​បន្ថែម​ទឹកឃ្មុំ​ខ្លះទៅ​។ ចូរ​ចាំ​ថា ក្រោយពី​ច្របាច់​រួច គួរតែ​ញ៉ាំ​ភ្លាម​ទើប​មាន​ប្រយោជន៍​លឿន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com