ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើទឹកដំឡូងបារាំងអាចព្យាបាលជំងឺអ្វីខ្លះ?
× សព្វថ្ងៃនេះ មានវិធីព្យាបាលជំងឺដោយខ្លួនឯងកាន់តែច្រើនហើយដែលមនុស្សយើងអាចធ្វើបាន ហើយក្នុងនោះក៏មានជំងឺមហារីកផងដែរ។ ដំឡូងបារាំងឆៅគឺជាផ្នែកមួយនៃគ្រឿងផ្សំធម្មជាតិដើម្បីព្យាបាលជំងឺទាំងនោះដែរ ហើយក៏មានប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើងដែរ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកដំឡូងបារាំងឆៅមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកក្រពះ ទឹកនោមផ្ងែម មហារីក លើសសម្ពាធឈាម និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ក្រៅពីនេះ អ្នកក៏អាចប្រើទឹករបស់វាកាត់បន្ថយស្នាមខ្មៅៗក្រោមភ្នែក និងព្យាបាលបញ្ហាសក់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែចៀសវាងដំឡូងបារាំងណាដែលសម្បកខាងក្នុងរបស់វាមានពណ៌បៃតង ព្រោះវាអាចប៉ះពាល់ដល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរ។
អ្នកដែលមានបញ្ហារលាកក្រពះ គួរតែញ៉ាំទឹកដំឡូងបារាំងមួយស្លាបព្រាបាយលាយជាមួយទឹកមួយចំនួនមុនពេលញ៉ាំអាហារមួយម៉ោង។ ចំពោះអ្នកមានបញ្ហាក្រពះពោះវៀនវិញ គួរតែញ៉ាំទឹកដំឡូងបារាំង ៥០មីលីលីត្រពេលពោះទទេព្រឹកឡើង និងចំណុះដូចគ្នាមុនពេលញ៉ាំអាហារពេលថ្ងៃ និងយប់ កន្លះម៉ោង។
ក្រៅពីដោះស្រាយបញ្ហាក្រពះពោះវៀន ទឹកដំឡូងបារាំងក៏អាចជួយបញ្ចុះជាតិស្ករក្នុងឈាម ព្យាបាលបញ្ហាផ្លូវដង្ហើម និងមហារីកទៀតផង។ បើយោងទៅតាមវេជ្ជបណ្ឌិត Kagamine ជាសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Akita ប្រទេសជប៉ុន បានធ្វើការបែកចែកសារធាតុសំខាន់របស់ដំឡូងបារាំងឆៅយ៉ាងជោគជ័យ ហើយក៏អាចមានសមត្ថភាពបញ្ឈប់ការលូតលាស់មហារីកក្នុងសត្វកណ្តុរដែរ។ ទឹកដំឡូងបារាំងក៏ជាផ្នែកមួយនៃថ្នាំព្យាបាលជំងឺមហារីករបស់ Broy ដែរ។
អត្ថប្រយោជន៍របស់ទឹកដំឡូងបារាំង
• បញ្ចុះជាតិស្ករក្នុងឈាម
• ព្យាបាលជំងឺស្បែក
• ការពារជំងឺបេះដូងសរសៃឈាម
• ការពារជំងឺថ្លើម និងតម្រងនោម
• បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
• ប្រឆាំងជំងឺមហារីក
• ច្រោះជាតិពុលក្នុងខ្លួន
• ដោះស្រាយបញ្ហារលាកក្រពះ និងបញ្ហាក្រពះផ្សេងៗទៀត
ចំពោះសម្បកដំឡូងបារាំងវិញសម្បូរទៅដោយជីវជាតិសំខាន់ៗដូចជា វីតាមីន C និង B6 ប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្គសី ជាតិដែក កាបូអ៊ីដ្រាត ។ល។ ហើយក៏មានសមត្ថភាពច្រោះជាតិពុលក្នុងខ្លួនដែរ។ ដំឡូងបារាំងឆៅមួយផ្លែមានវីតាមីនC ២៧មីលីក្រាម ដែលស្មើនឹង៤៥ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់យើងទៅហើយ ប៉ុន្តែវានឹងបាត់បង់វិញបើសិនជាអ្នកញ៉ាំវាដោយការចម្អិន។
របៀបនៃការធ្វើទឹកដំឡូងបារាំង
ដំបូងឡើយ ចូរលាងដំឡូងបារាំងឲ្យបានស្អាតល្អ បន្ទាប់មកចិតជាស្លាយៗ ហើយច្របាច់វាយកទឹក។ បើសិនជាអ្នកមិនចូលចិត្តរសជាតិទឹកដំឡូងបារាំងនេះទេ ចូរលាយជាមួយទឹកផ្លែឈើ ឬបន្លែ និងបន្ថែមទឹកឃ្មុំខ្លះទៅ។ ចូរចាំថា ក្រោយពីច្របាច់រួច គួរតែញ៉ាំភ្លាមទើបមានប្រយោជន៍លឿន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com