ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​សូកូឡា​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
14, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​សូកូឡា​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​? ទោះជា​យ៉ាងណា​ក៏​មិនគួរ​ទទួលទាន​ច្រើនពេក​ដែរ ត្រឹម ៣០ ទៅ ៦០ ក្រាម​ក្នុង​មួយថ្ងៃ គឺ​ប្រសើរ​បំផុត​!



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​សូកូឡា​ជាប្រចាំ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​

​នោះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​សារធាតុ theobromine ដែល​ជួយ​គ្រប់គ្រង​ឈាម ក៏ដូចជា​សម្ពាធ​ឈាម​គួរឱ្យកត់សម្គាល់​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​សូកូឡា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ហៅថា flavonoids ដែល​ជួយ​រក្សា​ប្រព័ន្ធ​ភាពស៊ាំ​និង​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

៣. ទប់ស្កាត់​ជំងឺ​ក្រឡាភ្លើង​

​សូកូឡា​ខ្មៅ​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​ប្រមាណ ៧០ ភាគរយ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ theobromine ដែល​ជួយ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​ក្រឡាភ្លើង​។​

៤. បំបាត់​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​

​សូកូឡា​ខ្មៅ គឺមាន​ឥទ្ធិពល​ល្អ​បំផុត​ក្នុងការ​បង្កើន​នូវ​សារធាតុ​គីមី​ផ្សេងៗ​ក្នុង​ខួរក្បាល​ដែល​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​។ គ្រាន់តែ​ប្រាកដថា អ្នក​បានជ្រើសរើស​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើ​អ្នក​ចង់​ចៀស​ឆ្ងាយ​ពី​បញ្ហា​ឆាប់​ខឹង​ឆេវឆាវ​និង​តានតឹង​ក្នុង​អារម្មណ៍​បាន​យ៉ាង​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

៥. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​

​ភ្ញាក់ផ្អើល​ណាស់​មែន​ទេ​? ប៉ុន្តែ​ការទទួល​ទាន​សូកូឡា​ខ្មៅ គឺ​ពិតជា​ល្អ​សម្រាប់​អ្នក ជាង​សូកូឡា​លាយ​ទឹកដោះគោ​។ សូកូឡា​ជួយ​បង្កើន​ភាពប្រែប្រួល​នៃ​អាំង​ស៊ុយ​លីន​ដែល​ធ្វើឱ្យ​រាងកាយ​អាច​ផ្លាស់​ទី​ជាតិ​ស្ករ​ទាំងអស់​ចេញពី​កោសិកា​ឈាម ដូច្នេះ​អ្នកនឹង​មាន​ថាមពល​កាន់តែ​ប្រសើរ​ពេញ​មួយថ្ងៃ​។ ទោះជា​យ៉ាងណា​សូកូឡា​ខ្មៅ​ដែល​អ្នក​ជ្រើសរើស​មាន​ផ្ទុក​ជាតិ​កា​កាវ ៧០ ភាគរយ​។​

៦. ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​សូកូឡា​មាន​ផ្ទុក​សារធាតុ theobromine ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com