អត្ថបទពាណិជ្ជកម្ម
ហេតុអ្វី AUPP គួរ​ជា​ជម្រើស​ដំបូង​សម្រាប់​និស្សិត​?
13, Sep 2019 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អាមេរិកាំង​ដំបូង​គេ និង​តែមួយគត់​នៅ​កម្ពុជា​។ AUPP មាន​វត្ត​មាននៅ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ឲ្យ​និស្សិត​ខ្មែរ និង​ក្នុង​តំបន់ ទទួលបាន​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប្រកបដោយ​គុណភាព​ខ្ពស់បំផុត និង​ទទួលបាន​សញ្ញាបត្រ មកពី​សាកលវិទ្យាល័យ​អាមេរិក ដោយ​មិនចាំបាច់​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។

​អ្វីដែល​ពិសេស និង​ជា​ចំណុច​លេចធ្លោ​បំផុត​មួយ ក្នុងចំណោម​ចំណុច​លេចធ្លោ​ដទៃទៀត​នោះ គឺ AUPP ជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​កម្ពុជា និង​ដំបូងបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​កម្មវិធី​បណ្តុះ​បណ្តាល កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree Program) តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ​ជាមួយ​សាកលវិទ្យាល័យ​អាមេរិក​ល្បីៗ​ចំនួន ពីរ នៅ​អាមេរិក គឺ The University of Arizona និង Ford Hays State University​។ 


 
​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ​នេះ អនុញ្ញាត​ឲ្យ​និស្សិត AUPP ទទួលបាន​សញ្ញាបត្រ ២ បន្ទាប់ពី​បញ្ចប់​ការសិក្សា ដោយ​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត ចេញ​ដោយ​សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​។ និស្សិត​ទាំងអស់ មិនចាំបាច់​ទៅ​សិក្សា​ផ្ទាល់​ដល់​សហរដ្ឋអាមេរិក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​នោះឡើយ​។ អ្វីដែល​សំខាន់ គឺថា សញ្ញាបត្រ​ពី AUPP និង​សញ្ញាបត្រ​ពី សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​នេះ អាច​ឲ្យ​និស្សិត​មាន​សក្តានុពល​ពេញលេញ និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ឬ​បម្រើ​ការងារ​តាម​ជំនាញ​វិជ្ជាជីវៈ​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។



​ក្រៅពី​ផ្តល់​ការបណ្តុះបណ្តាល កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree Program) AUPP ក៏បាន​ជូន​និស្សិត​នូវ​បរិយាកាស​សិក្សា​ល្អ​បំផុត ដើម្បី​ជួយ​ជំរុញ​ដល់​ភាពជោគជ័យ​ក្នុងការ​សិក្សា​របស់​និស្សិត​ផងដែរ​។ អគារសិក្សា​របស់ AUPP ត្រូវបាន​ទទួលស្គាល់ថា​ជា​អគារសិក្សា​សាកលវិទ្យាល័យ​ដែល​ធំ ប្រណិត និង​ទំនើប​ជាងគេ​នៅ​កម្ពុជា និង​មាន​បំពាក់​ដោយ​បរិក្ខារ​សិក្សា និង​កីឡា​ទំនើបៗ និង​សម្បូរបែប ដូចជា​សាកលវិទ្យាល័យ​នៅ​សហរដ្ឋ​ម​អាមេរិក និង​សាកលវិទ្យាល័យ​អន្តរជាតិ​ដទៃ​ដែរ​។ AUPP ក៏មាន​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​មកពី​តាម​បណ្តា​ខេត្ត និង​ប្រទេស​ផ្សេងៗ​ស្នាក់នៅ​ផងដែរ​។​



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 023 990 023 និង​លេខ 012 266 631 ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​ដែលមាន​អាសយដ្ឋាន  [email protected] ឬ គេហទំព័រ www.aupp.edu.kh ។ និស្សិត​ក៏​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ  American University of Phnom Penh (https://www.facebook.com/aupp.kh) ឬ អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​ដោយផ្ទាល់ នៅ​អគារ​លេខ ២៧៨H ផ្លូវ​លេខ ២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com