ជាតិ
អាជ្ញាធរ ផ្អាកចរាចរណ៍នាវានិងជលយានគ្រប់ប្រភេទនៅស្ពានព្រែកតាមាក់ រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល
× មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានផ្អាកចរាចរណ៍ជលយានគ្រប់ប្រភេទ មិនឲ្យឆ្លងកាត់នៅចំណុចស្ពានព្រែកតាមាក់ ដោយក្រុមបច្ចេកទេស កំពុងជួយសង្គ្រោះសាឡង់ដឹកខ្សាច់ដែលនៅជាប់នឹងសសរស្ពាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកណ្ដាល។
ជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់តាមផ្លូវទឹកទន្លេមេគង្គ នៅចំណុចស្ពានព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន ចាប់ពីព្រឹកថ្ងៃទី១៣កញ្ញានេះ រហូតដល់មានការចេញសេចក្ដីជូនដំណឹងជាថ្មី។
សាឡង់ដឹកខ្សាច់ ដែលបើកបុកសសរស្ពានព្រែកតាមាត់ បណ្ដាលឲ្យគៀបជាប់ជាមួយសសរស្ពាន កាលពីថ្ងៃទី៨កញ្ញា មិនទាន់បានយកចេញនៅឡើយទេ ដោយសារខ្សាច់ជាប់ក្នុងសាឡង់ពេញ។ ក្រសួងសាធារណការ នឹងចាត់វិធាការចំពោះករណីនេះ បន្ទាប់ពីយកសាឡង់ចេញពីកន្លែងកើតហេតុ៕
Tag:
ចរាចរណ៍ផ្លូវទឹក
ស្ពានព្រែកតាមាក់
© រក្សាសិទ្ធិដោយ thmeythmey.com