ជាតិ
សង្គមជាតិ
លោក ព្រាប កុល ប្រកាសឲ្យបេក្ខជនឈរឈ្មោះជាប្រធានអង្គការតម្លាភាព ជំនួសលោក លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
× លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) បានប្រកាសថា លោក នឹងចប់អាណត្តិ ក្នុងរយៈពេល៨ខែខាងមុខ ពោលគឺនៅអំឡុងខែមេសា ឆ្នាំ២០២០។ លោក អះអាងថា អង្គការតម្លាភាពកម្ពុជា នឹងចាប់ផ្តើមនីតិវិធីជ្រើសរើសនាយកប្រតិបត្តិថ្មីជំនួសលោក ដោយគោរពតាមគាលការណ៍និងលក្ខខន្តិក:របស់អង្គការ។
ប្រធានអង្គការតម្លាភាពកម្ពុជារូបនេះ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ដែលមានសមត្ថភាព ឆន្ទ: និង ភាពក្លាហាន ត្រៀមខ្លួនដាក់ពាក្យចូលរួមប្រកួតប្រជែងយកមុខតំណែងជានាយកប្រតិបត្តិ បន្តវេនពីខ្ញុំ»។
លោក ព្រាប កុល រម្លឹកថា នៅពេលលោក ចាប់ផ្តើមបង្កើតអង្គការតម្លាភាពកម្ពុជា លោក បានស្នើសុំឲ្យដាក់នៅក្នុងលក្ខខន្តិក: ដើម្បីកំណត់អាណត្តិនាយកប្រតិបត្តិ ត្រឹមពីរអាណត្តិ ដែលស្មើនឹង៨ឆ្នាំ។ លោក បានចូលកាន់តំណែងជានាយកប្រតិបតិ្តអង្គការតម្លាភាពកម្ពុជា នៅខែមេសា ឆ្នាំ២០១២៕
© រក្សាសិទ្ធិដោយ thmeythmey.com