អត្ថបទពាណិជ្ជកម្ម
Oppo បើកទទួល​ការ​កក់​ទុក​មុន ទូរ​សព្ទ​ជំនាន់​ថ្មី OPPO A9-2020 ហើយ ជាមួយ​តម្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល $289 និង​ថែម​កាដូ​ជាច្រើន​
13, Sep 2019 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីបំផុត​ក្រុមហ៊ុន OPPO បាន​បើកទទួល​កា​រក​ម្ម៉​ង់​ទុក​មុន (Pre-Order) សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ដែលជា​ក្តី​ស្រមៃ​របស់​យុវវ័យ​គ្រប់​ស្រទាប់ នោះ​គឺ OPPO A9 2020 ក្នុងតម្លៃ​ពិសេស​ត្រឹមតែ $289​។ អតិថិជន​អាច Pre-Order  ចាប់ពី​ថ្ងៃនេះ រហូតដល់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ទូរស័ព្ទ​នឹង​ធ្លាក់​ដល់ដៃ​អតិថិជន នៅ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​។

​លោកអ្នក​អាច​កក់​ទុក​មុន  ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​។ លោក​អ្នកនឹង​ទទួលបាន​កាដូ​ពិសេស​បន្ថែម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែលមាន​តម្លៃ​សរុប រហូតដល់​១៣៩ ដុល្លារ ដែលមាន​ដូចជា បណ្ណ​ធានា​អេក្រង់​ទូរស័ព្ទ OPPO A9 2020 រយៈពេល​កន្លះ​ឆ្នាំ ១​សន្លឹក​, Power Bank ទំហំ 3400mAh ដែលមាន​ភ្ជាប់​ជាមួយ​កូន​ពិល​, បន្តោង​សោ​រូប​តុក្កតា Ollie ដ៏​សែន​ស្រស់ស្អាត​, ជើង​ទម្រ​ទូរស័ព្ទ ឬ (I-Ring) ព្រមទាំង​ស៊ីម​ស្មា​ត ដែល​ភ្ជាប់​ជាមួយនឹង​គម្រោង​លេខ​ពិសេស (Smart ធំ​ហ្មង​) រយៈពេល​១២​សប្តាហ៍​។



​ត្រកូល A រូបនេះ បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ចំនួន​បួន​គ្រាប់ អាច​ថតរូប ៤ ស្ទីល ស្អាត​ប្លែក​ពីគ្នា លើសពី​ការ​ស្រមៃ​របស់​ក្រុម​យុវវ័យ​។ កាមេរ៉ា​មេ​ទំហំ​ធំ រហូតដល់ 48MP f1.8 ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង EIS​។ កាមេរ៉ា​ទី​ពីរ មាន​ទំហំ 8MP ថតរូប​បែប​ទូលាយ អាច​ពង្រីក​មុំ 1190 ថត​បាន​ផ្ទៃ​កាន់តែ​ធំ​។ កាមេរ៉ា​ទី​បី មាន​ទំហំ 2MP Portrait បែប​ស​ខ្មៅ និង​កាមេរ៉ា​ទី​បួន​ទំហំ 2MP Portrait បែប​ភាពយន្ត​។ ចំណែកឯ​កាមេរ៉ា​មុខ​វិញ មាន​ទំហំ 16MP ភ្ជាប់​ជាមួយនឹង​មុខងារ​បច្ចេកវិទ្យា AI Beautiful Mode (​កាន់តែច្បាស់ កាន់​ធ្វើ​ឲ្យ​លោកអ្នក​ស្រលាញ់​សម្រស់​ខ្លួនឯង​)​។



​មិនតែប៉ុណ្ណោះ​វា​មាន RAM ធំ 8GB និង​ROM 128GB ភ្ជាប់​បន្ទះ​ឈី​ប Snapdragon 665 ដំណើរការ​ដោយ ColorOS 6.1 ប្រតិបត្តិការ Android Pie មាន​ថាមពល​ថ្ម​ធំ រហូតដល់​ទៅ 5000mAh គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​លើស​ពេញ​មួយថ្ងៃ ដោយ​ពុំ​ចាំបាច់​ស្ពាយ Power Bank តាម​ខ្លួន​ឡើយ​។

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO A9 2020 ត្រូវបាន​រចនា​យ៉ាង​ល្អ​ប្រណីត​តម្រូវ​ចិត្ត​យុវវ័យ​សម័យថ្មី ដែល​និយម​លេង​ម៉ូត​ទូរស័ព្ទ និយម​ការថតរូប មាន​ហិរញ្ញវត្ថុ​សមល្មម បែប High Class ដោយ​វា​បាន​បំពាក់​នូវ​អេក្រង់​តំណក់ទឹក កម្រិត 6.5HD មាន​វិមាត្រ​20:9 ភ្ជាប់​ជាមួយនឹង​កញ្ចក់​ការពារ​CGG​។ ចំណែក​ផ្ទៃ​ខាងក្រោយ រចនា​បែប​កញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាត​ឆើតឆាយ ងាយស្រួល​ចាប់​កាន់​។



​ដូច្នេះ​នៅចាំ​អី​ទៀត​! សូម​ប្រញាប់​រួសរាន់រ​កក់​ទុក​មុន (Pre-Order) ចាប់ពី​ថ្ងៃនេះ ត្រឹមតែ​$១០ នោះ​លោកអ្នក នឹង​ទទួលបាន​ទូរស័ព្ទ OPPO A9 2020 តម្លៃ $289 និង​បាន​កាដូ​តម្លៃ $139  សរុប​ទឹកប្រាក់ $428 ភ្លាមៗ​។ ក៏ប៉ុន្តែ​បើ​មិន​ប្រញាប់ Pre-order ពីថ្ងៃ​នេះ​ទេ នៅពេលដែល​លោកអ្នក​ទិញ​ទូរស័ព្ទ​ក្រោយ ថ្ងៃទី​22 ខែកញ្ញា ឆ្នាំ​2019 លោកអ្នក​អាច​ទទួលបាន​ត្រឹមតែ​ទូរស័ព្ទ​មួយ​មុខ​ប៉ុណ្ណោះ​។ ដូច្នេះ​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ កន្លងផុតទៅ​ឲ្យ​សោះ ប្រយ័ត្ន​អស់ពី​ស្តុក​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com