ជាតិ
បាក់ឌុប
សង្គមជាតិ
សាកលវិទ្យាល័យ​នានា ប្រកាស​ផ្តល់​អាហារូបករណ៍
14, Sep 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បណ្តា​សាកលវិទ្យាល័យ​នានា​នៅ​កម្ពុជា បានប្រកាស​ផ្តល់​អាហារូបករណ៍​ជា​បន្តបន្ទាប់ ដល់​សិស្ស ដែល​ប្រឡង​ជាប់​បាក់​ឌុប នា​ឆ្នាំ​២០១៩ ក៏ដូចជា​អ្នក​ដែល​ប្រឡង​ជាប់​កាលពី​ឆ្នាំ​កន្លងៗ​ទៅ​ផងដែរ​។



​សាកលវិទ្យាល័យ ដែល​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ ដល់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ មាន​សាកលវិទ្យាល័យ​កម្ពុជា (UC) គឺ​ផ្តល់​ឲ្យ​៥០០​កន្លែង លើ​ជំនាញ​ច្បាប់ ភាសាបរទេស សិល្បៈ និង ការសិក្សា​អំពី​ព័ត៌មាន គ្រប់គ្រង​ពាណិជ្ជកម្ម ព័ត៌មានវិទ្យា ការអប់រំ ទំនាក់ទំនង​អន្តរជាតិ សិល្បៈ​តន្ត្រី និង ចម្រៀង​។ ការដាក់​ពា្យ​សម្រាប់​អាហារូបករណ៍​នេះ នឹង​ផុតកំណត់ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩​។

​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្តល់​អាហារូបករណ៍​៩០​កន្លែង លើ​ជំនាញ Digital Economy, Financial Technology, Smart city planning Management​។ 
​ក្រសួង​អប់រំ យុវជន និង កីឡា ផ្តល់​អាហារូបករណ៍​១៩០​កន្លែង សម្រាប់​សិស្ស​ដែល​ចូលរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ខេត្តកំពង់ស្ពឺ​។

​អាហារូបករណ៍​១០០​ភាគរយ ចំនួន​១៨០​កន្លែង  នៅ​វិទ្យា​សា្ថ​ន​កំពង់​ឈើទាល ខេត្តកំពង់ធំ ក៏​នឹង​កំពុង​រង់ចាំ​សិស្ស​មក​ប្រឡង​យក​អាហារូបករណ៍​សម្រាប់​សិក្សា​ផ្នែក អនុភាព​អគ្គិសនី វិទ្យាសាស្ត្រ​សត្វ វិទ្យាសាស្ត្រ​ដំណាំ គ្រប់គ្រង​ទេសចរណ៍​និង​សណ្ឋាគារ អេ​ឡិច​ត្រូ​និ​ច និង កំ​ព្យូ​ទ័​រ​ពាណិជ្ជកម្ម​។ ចំពោះ​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​សិក្សា​នៅ​វិទ្យាស្ថាន​កំពង់​ឈើទាល អាច​ទៅ​ដាក់ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​។

​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត ក៏​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ផងដែរ ដោយ​ក្នុងនោះ មាន​សាកលវិទ្យាល័យ​អាមេរិកកាំង​កម្ពុជា (AUPP) ដេ​បា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ (DMC) លើ​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​សាកលវិទ្យាល័យ Western បានផ្តល់​អាហារូបករណ៍ ចាប់ពី​៥០ ទៅ ១០០​ភាគរយ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​។

​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) ផ្តល់​អាហារូបករណ៍​៥០​កន្លែង​។

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ផ្តល់​អាហារូបករណ៍​៣០០​កន្លែង ដែល​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​។

​សាលារៀន​ឯកជន​មួយចំនួនទៀត ក៏​នឹង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប ក្នុងនោះ​មាន​សាលា​ភាសា​អង់គ្លេស អេ​ស៊ី​អ៊ី (ACE) ផ្តល់​អាហារូបករណ៍​១០០​កន្លែង សម្រាប់​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយឆ្នាំ​។

​សាកលវិទ្យាល័យ ខេ​ម​អាយ​យូ (CamIU) ផ្តល់​អាហារូបករណ៍ សម្រាប់​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម ច្បាប់ពាណិជ្ជកម្ម ពន្ធដារ ជំនួញ​អន្តរជាតិ គ្រប់គ្រង​សណ្ឋាគារ និង បដិសណ្ឋារកិច្ច អក្សរសាស្ត្រ​អង់គ្លេស និង​ទំនាក់ទំនង​អន្តរជាតិ​។
​សាកលវិទ្យាល័យ Limkokwing ផ្តល់​អាហារូបករណ៍​១០០​ភាគរយ ចំនួន​៥០​កន្លែង​។ 

​ចំពោះ​អ្នក​ដែល​ចង់​សិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ​អប់រំ ព័ត៌មានវិទ្យា នីតិសាស្ត្រ ទស្សនវិជ្ជា​សាសនា​អក្សរសាស្ត្រ​អង់គ្លេស និង គ្រប់គ្រង​ទូទៅ ក៏​អាច​ទៅ​ដាក់ពាក្យ​យក​អាហារូបករណ៍​១០០​ភាគរយ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ផងដែរ​។ អាហារូបករណ៍​នេះ​មានការ​ឧបត្ថម្ភ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​សង្ឃ បួរ គ្រី ព្រះ​សាកលវិទ្យាធិការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​៕


Tag:
 អប់រំ​
  បាក់​ឌុប​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com