ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នករត់តាក់ស៊ី គាំទ្រចំណាត់ការឱ្យចូលចំណត តែថាឱ្យគិតរឿងផ្លូវនិងសណ្ដាប់ធ្នាប់
14, Sep 2019 ,
8:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ការកំណត់ថ្ងៃឱ្យរថយន្តគ្រប់ប្រភេទចូលចំណតរបស់រដ្ឋបាលខេត្តសៀមរាប បានមកដល់ថ្ងៃអវសានហើយកាលពីថ្ងៃទី២ កញ្ញា។ នៅពេលនោះគេឃើញថា ក្រុមហ៊ុនរថយន្តនិងរថយន្តតាក់ស៊ីឯកជនមួយចំនួនធំបានសម្រេចចូលចំណតឬបេនឡានតាមការរៀបចំរបស់អាជ្ញាធរ។ ដ្បិតថាបានព្រមតាមការរៀបចំក៏ពិតមែន តែក្រុមអ្នករត់តាក់ស៊ីឬក្រុមហ៊ុនឡាន ហាក់មិនទាន់ពេញចិត្តទេចំពោះការរៀបចំនេះ។ ពួកគេយល់ថា ចំណតឡានចង្អៀត សណ្ដាប់ធ្នាប់មិនទាន់មានរបៀបរៀបរយ ពិសេសផ្លូវចូលចំណតនៅមានជង្ហុក ពិបាកក្នុងការធ្វើចរាចរណ៍។ល។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ការរៀបចំសណ្ដាប់ធ្នាប់សាធារណ ជារឿងមួយដែលធ្វើឱ្យអាជ្ញាធរឈឺក្បាល។ ព្រោះថា ការងារនេះទាមទារការអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ទូលំទូលាយ។ ដូចករណីរៀបចំសណ្ដាប់ធ្នាប់រថយន្តដែលអាជ្ញាធរខេត្តសៀមរាបបាននិងកំពុងអនុវត្តន៍ជាដើម ក៏មិនមែនងាយស្រួលប៉ុន្មានដែរ ដ្បិតទាក់ទងនឹងពេលវេលាសមរម្យដើម្បីឱ្យប្រជាពលរដ្ឋយល់ និងបញ្ឈប់ទម្លាប់ដែលពួកគាត់ធ្លាប់ចតតាមផ្លូវឬទីសាធារណ។ល។
ការរៀបចំចំណតរថយន្តនៅបុរីសៀងណាំ ដែលជាបេនឡានខាងកើតក្រុងសៀមរាប មានការគាំទ្រ។ ទន្ទឹមនឹងនោះក៏មានការរិះគន់និងមិនពេញចិត្តដែរ។ មិនពេញចិត្តព្រោះថា ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមិនទាន់សមស្របតាមស្ថានភាពជាក់ស្ដែងនៅឡើយ។ យានយន្តច្រើន តែចំណតតូចចង្អៀត និងផ្លូវចូលមិនទាន់មានសោភ័ណភាពល្អនៅឡើយ។
លោក ញឹម រដ្ឋា អ្នករត់តាក់ស៊ីមកពីស្រុកស្រែណូយ គាំទ្រចំពោះការរៀបចំសណ្ដាប់ធ្នាប់សាធារណរបស់អាជ្ញាធរ ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃនៅតាមដងផ្លូវ។ យ៉ាងណាលោកយល់ថា ត្រូវតម្រូវឱ្យរថយន្តចូលចំណតទាំងអស់គ្នា ដោយមិនត្រូវតម្រូវមួយទុកមួយឡើយ។ ជាមួយគ្នានោះ លោក រដ្ឋា ក៏បានលើកពីបញ្ហាមួយចំនួនពេលចូលចតក្នុងចំណតនេះដែរសម្រាប់រថយន្តឈ្នួលពីស្រុកស្រែណូយនេះដែរ។ លោកពន្យល់ថា អតិថិជនលោកត្រូវចំណាយលើសេវាម៉ូតូឌុបមួយជាន់ទៀត ដើម្បីទៅដល់ផ្សារលើធំថ្មី ដែលខុសពីមុនបេនឡានរបស់លោកចតនៅក្បែរផ្សារនោះស្រាប់។ បន្ថែមពីនេះ លោកក៏សំណូមពរឱ្យអាជ្ញាធររៀបចំជួសជុលផ្លូវដែលមានជង្ហុក និងបញ្ហាអនាម័យនៅចំណតឡានឱ្យបានល្អឡើងវិញផង មុននឹងរុញរថយន្តទាំងអស់ចូលចំណតសមរម្យ។
ចំណែកលោក សេង លីវណ្ណ អ្នកលក់សំបុត្ររថយន្តក្រុង ក៏មិនជំទាស់អ្វីលើគោលការណ៍រៀបចំឱ្យរថយន្តចូលចំណតនេះដែរ។ មិនខុសពីអ្នកឯទៀត លោក លីវណ្ណ ចង់ឱ្យអាជ្ញាធរបន្តរៀបចំចំណតឱ្យបានស្អាត សណ្ដាប់ធ្នាប់ អនាម័យ ផ្លូវថ្នល់ឱ្យបានស្អាតជាមុនសិន ដើម្បីឱ្យចរាចរណ៍ចូលចំណតមានភាពងាយស្រួលជាងពេលនេះ។ តាមការមើលឃើញរបស់លោក លីវណ្ណ រថយន្តប្រមាណ៣០ភាគរយប៉ុណ្ណោះដែលសម្រេចចូលបេន ក្រៅពីនោះនៅរារែកខាងក្រៅនៅឡើយ។
ងាកទៅបុគ្គលិកក្រុមហ៊ុនរថយន្តក្រុងដ៏ធំមួយនៅក្រុងសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះឯណោះវិញ ក៏មានយោបល់ប្រហាក់ប្រហែលនឹងអ្នកឯទៀតដែរ។ និយាយដោយសំដីច្បាស់ៗ បុគ្គលិកម្នាក់នោះលើកឡើងថា គាំទ្រការរៀបចំរបស់អាជ្ញាធរ ដើម្បីរបៀបរៀបរយក្នុងខេត្តទេសចរណ៍សៀមរាប។ យ៉ាងណា បុគ្គលិកម្នាក់នេះបង្ហាញការមិនពេញចិត្តចំពោះការរៀបចំចំណតនៅឡើយ ដោយលើកឡើងថា មានភាពចង្អៀតពិបាកចតឡាន ឬចតបានតិច ចំណែករថយន្តដឹងជញ្ជូនភ្ញៀវពីក្រុមហ៊ុនមកជិះក្នុងបេនឡាននេះ ក៏មិនអាចចូលក្នុងចំណតបានទៀត ធ្វើឱ្យមានការពិបាកជញ្ជូនឥវ៉ាន់របស់ភ្ញៀវ។ល។ ជាមួយគ្នានោះ បុគ្គលិករថយន្តក្រុងរូបនេះក៏សំណូមពរដល់អ្នកគ្រប់គ្រងចំណត ត្រូវរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាមុន ដូចជាផ្លូវថ្នល់ កែប្រែចំណតឱ្យធំទូលាយជាងមុនផងដែរ។
ឆ្លើយតបទៅនឹងបញ្ហានេះ អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២ កញ្ញា ពេលចុះមើលការរៀបចំសណ្ដាប់ធ្នាប់នេះ បានពន្យល់ថា ក្រុមហ៊ុនចំណតបានព្រមព្រៀងតាមសំណើររបស់អាជ្ញាធរខេត្តដែលតម្រូវឱ្យរៀបចំសោភ័ណភាព អនាម័យ ផ្លូវថ្នល់ឡើងវិញ និងព្រមកែប្រែចំណុចខ្វះខាតទាំងឡើយ។ ជាមួយគ្នានោះ លោកអភិបាលរងក៏បានកោតសរសើរការសហការពីក្រុមហ៊ុនរថយន្តនានា ក្នុងបំណងដើម្បីឱ្យការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងប្រព្រឹត្តិទៅដោយភាពរលូន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
តាក់ស៊ី
បេនឡាន
សៀងណាំង
ចំណតរថយន្ត
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម