ជាតិ
សេដ្ឋកិច្ច
ចំណូល​ពន្ធដារ​មាន​ជិត​២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៨​ខែ​
14, Sep 2019 , 9:59 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកពន្ធដារ (រូបកណ្តាល)។ រូបថត អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល អគ្គនាយកពន្ធដារ (រូបកណ្តាល)។ រូបថត អគ្គនាយកដ្ឋានពន្ធដារ។
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធដារ​-​អាករ​គ្រប់​ប្រភេទ បាន​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំណូល​នេះ​កើនឡើង​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែល​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី​១៣​កញ្ញា​។




​សម្រាប់​ចំណូល​ពន្ធ​ប្រចាំ​ខែសីហា​វិញ អគ្គនាយក​ពន្ធដារ​ប្រមូលប្រាក់​ដារ​បាន​ជាង​២១៥​លាន​ដុល្លារ កើនឡើង​ចំនួន​៤៦.៦៦​ភាគរយ​។ កំណើន​នៃ​ការប្រមូល​ពន្ធ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រេចបាន​នូវ​ការអនុវត្ត​ប្រកបដោយ​និរន្តរភាព ក្នុង​កំណែទម្រង់រដ្ឋបាល​សារពើពន្ធ និង​ការធ្វើ​ទំនើបកម្ម​ពន្ធដារ​។ ដូចជា​ការដាក់ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ E-VAT ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការ​បង្វិល​សង និង​ប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមាន​ប្រសិទ្ធភាព​និង​ភាពត្រឹមត្រូវ​៕


Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com