ជាតិ
សេដ្ឋកិច្ច
ចំណូលពន្ធដារមានជិត២ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ លោក គង់ វិបុល អគ្គនាយកពន្ធដារ (រូបកណ្តាល)។ រូបថត អគ្គនាយកដ្ឋានពន្ធដារ។
× ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារ-អាករគ្រប់ប្រភេទ បានជិត២ពាន់លានដុល្លារអាមេរិក។ ចំណូលនេះកើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនាព្រឹកថ្ងៃទី១៣កញ្ញា។
សម្រាប់ចំណូលពន្ធប្រចាំខែសីហាវិញ អគ្គនាយកពន្ធដារប្រមូលប្រាក់ដារបានជាង២១៥លានដុល្លារ កើនឡើងចំនួន៤៦.៦៦ភាគរយ។ កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវការអនុវត្តប្រកបដោយនិរន្តរភាព ក្នុងកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្មពន្ធដារ។ ដូចជាការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ E-VAT ដើម្បីពង្រឹងការគ្រប់គ្រងការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit) ឱ្យមានប្រសិទ្ធភាពនិងភាពត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com