នាយករដ្ឋមន្រ្តី បញ្ជាអាជ្ញាធរឲ្យការពារសន្តិសុខនិងសម្រួលចរាចរណ៍ ក្នុងថ្ងៃភ្ជុំបិណ្ឌ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
នាយករដ្ឋមន្រ្តី បញ្ជាអាជ្ញាធរឲ្យការពារសន្តិសុខនិងសម្រួលចរាចរណ៍ ក្នុងថ្ងៃភ្ជុំបិណ្ឌ
14, Sep 2019 , 10:16 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តីនិងភរិយា ចូលរួមកាន់បិណ្ឌ នៅវត្តចំពុះក្អែក កាលពីឆ្នាំ២០១៨ (រូបពីទំព័រហ្វេសប៊ុក Chroy Changvar Youth Reaction Group-CYRG)
សម្តេចនាយករដ្ឋមន្រ្តីនិងភរិយា ចូលរួមកាន់បិណ្ឌ នៅវត្តចំពុះក្អែក កាលពីឆ្នាំ២០១៨ (រូបពីទំព័រហ្វេសប៊ុក Chroy Changvar Youth Reaction Group-CYRG)
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និង សម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។



ប្រមុខរដ្ឋាភិបាល សរសេរដូច្នេះថា៖«ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា»៕

Tag:
 ហ៊ុន សែន​
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com