ជាតិ
ពីនេះ ពីនោះ
«បិណ្ឌ»មានន័យច្បាស់លាស់ដូចម្តេច? 
×![]()
«បិណ្ឌ» មានន័យថា ដុំបាយដែលគេពូតឲ្យទៅជាដុំ ធ្វើពីបាយដំណើបជាដើម ហើយលាយជាមួយសណ្តែកស សណ្តែកក្រហម ល្ង និងមានផ្កាស្រស់ និងទង់ព្រលឹងដាក់នៅពីលើបាយបិណ្ឌផងដែរ សម្រាប់ពុទ្ធបរិស័ទបោះនៅកៀនព្រះវិហារ ឬក្រៅវត្ត ដែលគេជឿថានឹងមានប្រេត មកចាំទទួល។
ភាគច្រើនគេប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ ចាប់ពី១រោច រហូតដល់១៥រោច ។ សម្រាប់ឆ្នាំនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមការបកស្រាយពីសម្តេចព្រះសង្ឃរាជ ជួន ណាត បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ អាចហៅខ្លីថា កាន់បិណ្ឌ ឬដាក់បិណ្ឌក៏បាន។
សម្តេច ជួន ណាត ពន្យល់បន្ថែមពាក្យ បិណ្ឌបាត(ចង្ហាន់ដាក់បាត្រ ឬចងហន់រាប់បាត្រ), បិណ្ឌបាតចារិកវត្ត(ព្រះសង្ឃនិមន្តរកចង្ហាន់ដែលបិណ្ឌតាមផ្ទះរបស់ប្រជាពលរដ្ឋ), ផ្កាបិណ្ឌ(គ្រឿងលម្អដែលរចនាដោយស្ពាន់ក្រាប់មាដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីកាន់បិណ្ឌ)ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com