កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ៉ូ​វី​ណា​ម​មិនសូវមាន​ប្រជាប្រិយ តែមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​
15, Sep 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​លោក ទេព ជីវ​សុខុម ទោះបី​កីឡា​វ៉ូ​វី​ណា​ម ដែលមាន​ដើមកំណើត​មកពី​ប្រទេស​វៀតណាម​មិនសូវមាន​ប្រជាប្រិយ​នៅ​កម្ពុជា តែ​វា​មាន​សមត្ថភាព​ប្រកួតប្រជែង​គ្រប់គ្រាន់​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​កីឡា​នេះ តែងតែ​បង្ហាញ​ភាពលេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​កម្រិត​ពិភពលោក អាស៊ី និង​អាស៊ាន​។ សម្រាប់​លោក ជីវ​សុខុម ប្រជាពលរដ្ឋ​កម្ពុជា​គួរ​មាន​មោទកភាព​ចំពោះ​ស្នាដៃ​និង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា​។ លោក​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។



​ក្រៅពី​ក្រុម​កីឡាករ​ជម្រើសជាតិ​ឈុត​ធំ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​កំពុង​បណ្តុះបណ្តាល​យុវជន​ថ្នាល​ប្រមាណ​២០​រូប​។ សហព័ន្ធ​នេះ បង្កើតឡើង​នៅ​ឆ្នាំ​២០០៨​។ បច្ចុប្បន្ន​មាន​ក្លិប​សមាគម​ជា​សមាជិក​ចំនួន​៦ ដែលមាន​កីឡាករ​កីឡាការិនី​សរុប​ប្រមាណ​២០០​នាក់​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សហព័ន្ធ​នេះ​ពុំទាន់​មាន​ទីលាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅឡើយ​ទេ​៕  


Tag:
 វ៉ូ​វី​ណា​ម​
  ទេព ជីវ​សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com