ជាតិ
សម្តេច ទេព វង្ស ប្រទាន​ថវិកា​៤០​លាន​រៀល​ជូន​មូលនិធិ​គន្ធបុប្ផា​
14, Sep 2019 , 3:36 pm        
រូបភាព
ដោយ:
​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស បាន​ប្រទាន​ថវិកា​ចំនួន​៤០​លាន​រៀល​ជូន​មូលនិធិ​គន្ធបុប្ផា​។ ថវិកា​ទាំងនេះ គឺ​បានមកពី​កា​រៀបចំ​ការប្រកួត​បាល់ទាត់​សប្បុរសធម៌ ក្រោម​ការផ្តួចផ្តើម​ពីស​ម្តេច កាលពី​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។



​ការប្រគល់​និង​ទទួល​ថវិកា​សប្បុរសធម៌​នេះ ធ្វើឡើង​ក្រោម​ព្រះ​វត្តមាន​សម្តេច ទេព វង្ស កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វត្ត​ឧណ្ណ​លោម រាជធានី​ភ្នំពេញ​។ ក្រៅពី​ថ្លែងអំណរគុណ​ដល់​សម្តេច ក្លិប​បាល់ទាត់​បឹងកេត និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ដែល​រៀបចំ​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង មូលនិធិ​គន្ធបុប្ផា​បានចាត់ទុក​ថវិកា​សប្បុ​រសធម៌​នេះ​ជាការ​រួមចំណែក ដើម្បី​ធានា​ចីរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ស្មារតី​«​ខ្មែរ​ជួយ​ខ្មែរ​»​។  

​សប្បុរសជន​អាច​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា ដោយ​ឥត​បង់ថ្លៃ​សេវា តាមរយៈ​ធនាគារ​កាណាឌីយ៉ា​, អេស៊ីលីដា​, ABA, ធនាគារ​ឯកទេស​វី​ង​, ភ្នាក់ងា​រវេ​ប្រាក់ TrueMoney, ភ្នាក់ងា​រវេ​ប្រាក់ DaraPay ឬ​ទំនាក់ទំនង​មក​លេខាធិកា​ដ្ឋា​ន ដែលមាន​ទីតាំង​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (០៦១ ៧០១ ១១១/ ០៩៦ ៧០១ ១១១១) ឬ​គេហទំព័រ www.ckf.org.kh​។​






© រក្សាសិទ្ធិដោយ thmeythmey.com