ជាតិ
ប្រតិបត្តិ​ករ​ចង់ឱ្យ​សម្រួល​តាម​ព្រំដែន ដើម្បី​ឲ្យ​ប្រជាជន​ថៃ​បើកបរ​រថយន្ត​ផ្ទាល់ខ្លួន​មកលេង​សៀមរាប​
14, Sep 2019 , 3:53 pm        
រូបភាព
​សៀមរាប​៖ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប គ្រោង​រៀបចំ​ដំណើរ​តាម​រថយន្ត​នៅ​អំឡុង​ខែកញ្ញា​នេះ ដើម្បី​ស្វែងរក​ដៃគូ​ទេសចរណ៍​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ឬ​នៅក្បែរ​ខេត្តសៀមរាប​។ កម្មវិធី​នេះ​ត្រូវបាន​ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍​យល់ថា ជា​ផ្នែក​មួយ​អាច​ទាក់ទាញ​ទេសចរ​ពី​បណ្ដា​ខេត្ត​ក្បែរ​ខេត្តសៀមរាប គឺ​ប្រជាជន​ថៃ​ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​តាម​រថយន្ត​ផ្ទាល់ខ្លួន​មកកាន់​ខេត្តសៀមរាប​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះ​។​



​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក ហ្វី​លី​ព កៅ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុម​របស់លោក​បាន​ព្រមព្រៀងគ្នា​ស្វែងរក​កញ្ចប់​ទេសចរណ៍​ថ្មី​មួយ ក្នុង​បំណង​ស្ដារ​ស្ថានភាព​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ គម្រោង​នោះ គឺ​ប្រតិបត្តិ​ករ​ខ្មែរ​ទៅទាក់ទង​ប្រតិបត្តិ​ករ​ទេសចរណ៍​ថៃ​ឱ្យដឹងពី​ភាពងាយស្រួល​ក្នុងការ​ចេញចូល​តាម​ច្រកព្រំដែន និង​ភាពងាយស្រួល​ក្នុងការ​បើកបរ​រថយន្ត​ផ្ទាល់ខ្លួន​ឆ្លងកាត់​រវាង​ប្រទេស​ទាំងពីរ​។

​ក្នុង​ពិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​លើក​ទី​៤៨ នៅ​ថ្ងៃទី​៣០ សីហា លោក ហ្វី​លី​ព កៅ មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​ផែនការ​កញ្ចប់​ទេសចរ​ណ៍​ថ្មី​នេះ​យ៉ាងណា​នោះទេ តែ​លោក​ជឿជាក់ថា​វា​ជា​នយោបាយ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ដែល​គួរ​ធ្វើ និង​ជា​ផ្នែក​មួយ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​។ អ្វី​ដេ​ល​ប្រធាន​ក្លឹប​ទេសចរណ៍​រូបនេះ​រំពឹងទុក នោះ​គឺ​ការមកដល់​នៃ​ទេសចរ​ជនជាតិ​ថៃ​នៅជាប់​ព្រំដែន​ក្បែរ​ខេត្តសៀមរាប ដែលមាន​ខេត្ត​សុរិន្ទ ស៊ីសាកេត បុរី​រ៉ា​ម ដែលមាន​ចំនួន​ច្រើន ឬ​ទេសចរ​ពី​ទីក្រុង​បាងកក​ជាដើម​ប្រសិនជា​មធ្យោបាយ​នេះ​មាន​ភាពងាយស្រួល ដ្បិតថា​ទេសចរ​ទាំងនោះ​ចង់​ប្ដូរ​បរិយាកាស​ថ្មី​ដោយ​ការបើកបរ​រថយន្ត​មកជា​លក្ខណៈ​គ្រួសារ​ឬ​ឯកជន​៕

​សូម​ស្ដាប់​សំឡេង​របស់លោក ហ្វី​លី​ព កៅ​




 


Tag:
 ទេសចរណ៍​
  ព្រំដែន​
  ហ្វី​លី​ព កៅ​
© រក្សាសិទ្ធិដោយ thmeythmey.com