ONE Championship
កីឡាជាតិ
ជាតិ
ពីរ​គូ ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក​លើស​ង្វៀន ONE: DAWN OF VALOR នៅ​ឥណ្ឌូណេស៊ី​
14, Sep 2019 , 5:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​លំដាប់​ពិភពលោក Zebaztian Kadestam និង Regian Eersel  នឹង​ត្រលប់មក​ការពារ​ខ្សែក្រវាត់​លំដាប់​ពិភពលោក រៀងៗ​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្រុង​ហ្សា​ការ​តា ឥណ្ឌូណេស៊ី​។ នៅ​សង្វៀន  ONE: DAWN OF VALOR ជើង​ខ្លាំង Kadestam នឹង​ឡើង​ការពារ​ខ្សែក្រវាត់ ONE Welterweight World Championship របស់ខ្លួន​ទល់នឹង Kiamrian Abbasov ដែលជា​គូ​ឯក ខណៈ Eersel ការពារ​ខ្សែក្រវាត់ ONE Lightweight Kickboxing World Championship ជាមួយ​គូសត្រូវ​ចាស់ Nieky Holzken​។



​ជាមួយគ្នា​នោះ​ក៏មាន​គូប្រកួត​ខ្លាំងៗ​ជាច្រើន​ទៀត រួមទាំង​វីរបុរស​លំដាប់​ប្រទេស​ឥណ្ឌូណេស៊ី ជាពិសេស​ជើង​ខ្លាំង​គុន​ចម្រុះ និង​កីឡាករ​ចំណូល​ថ្មី​កំពុង​ល្បី​ជាច្រើនរូប​ផង​។




​រឿងរ៉ាវ​គួរ​ចាប់អារម្មណ៍​នោះ Kadestam ដែលជា​ជើង​ខ្លាំង​មកពី​ស៊ុយអែត បានឈ្នះ​ដៃគូ​ដោយ​វាយ​ឲ្យ​សន្លប់​ជា​ហូរហែ​នៅ​សង្វៀន The Home Of Martial Arts​។ ក្នុង​ប្រកួត​ចុងក្រោយ Kadestam បាន​វាយ Georgiy Kichigin ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​២​កាល​ខែ មីនា​។ ចំណែក គូប្រជែង Kiamrian Abbasov គឺជា​ជើង​ខ្លាំង​ដែល​គេ​ទទួលស្គាល់​ក្រោយ​ឈ្នះ​ជា​បន្តបន្ទាប់​ជាពិសេស​ឈ្នះ ៣​លើក​ជាប់​គ្នា​ក្នុងការ​ប្រកួត​ចុងក្រោយ​។ ជើង​ខ្លាំង​មកពី កៀ​ហ្សី​ស៊ី​ស្ថាន រូបនេះ​បំបាក់​ជើង​ខ្លាំង​ម៉ាឡេស៊ី Agilan Thani នៅ​ទឹក​ទី​១ ខែធ្នូ ឆ្នាំមុន និង វាយ​ជើង​ខ្លាំង​គុន​ចម្រុះ​ជប៉ុន  Yushin Okami ឲ្យ​ចុះចាញ់​កាល​ខែ ឧសភា​។




​រីឯ​គូ​ឯក​រង កីឡាករ​ជំនាញ kickboxing សញ្ជាតិ​ហុ​ល្លង់​ទាំងពីរ​នឹង​ជួបគ្នា​ជាថ្មី​ក្រោយ​ប៉ះគ្នា​៥​ទឹក​រួចហើយ​កាល​ខែ ឧសភា​។ ក្នុងជំនួប​នៅ​សង្វៀន ONE: ENTER THE DRAGON កីឡាករ Eersel បាន​ប្រើ​ជង្គង់​ហោះ​យ៉ាង​ល្អ​ដើម្បី​ទទួល​ពិន្ទុ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ​មិត្ត​រួម​ជាតិ​របស់ខ្លួន​។

​យ៉ាងណាក្ដី Holzken ជា​មនុស្ស​មានការ​អត់ធ្មត់ និង មិនដែល​ត្អូញត្អែរ​អំពី​ការដាក់​ពិន្ទុ ហើយ​គេ​តែងតែមាន​ការតាំង​ចិត្ត​ខ្ពស់​។ កីឡាករ​លំដាប់​ពិភពលោក World Champion មាន​ទំនុកចិត្ត​ថា​លទ្ធផល​នឹងមាន​ភាពខុសប្លែក​ក្នុងការ​ប្រកួត​ទី​២​នេះ​។

​ក្រៅពី​គូ​ខ្សែក្រវាត់​លំដាប់​ពិភពលោក គូប្រកួត​ចំនួន​១០​គូ​ផ្សេងទៀត​ត្រូវបាន​បញ្ចេញ ដូចជា​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ John Lineker នៅ ONE ដែល​ត្រូវ​ប្រឈម​នឹង  Muin Gafurov ក្នុងការ​ប្រកួត MMA ទម្ងន់ Bantamweight​។ ដូចគ្នា​នោះដែរ វា​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ Johnny Nunez ទល់នឹង​អតីត​ជើងឯក Pancrase Lightweight World Champion កីឡាករ Kazuki Tokudome ក្នុងការ​ប្រកួត MMA ទម្ងន់ Lightweight​។



​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ ក៏មាន​ការវិល​ត្រលប់​មកវិញ​ពី​សំណាក់​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី ដូចជា កីឡាការិនី Priscilla Hertati Lumban Gaol, Adrian Mattheis, Stefer Rahardian, និង  Eko Roni Saputra ជាដើម​។

​ខាងក្រោម​នេះ​ជាតា​រាង​គូប្រកួត​ដែល​ត្រូវ​ប៉ះគ្នា​៖
•​    ​Zebaztian Kadestam vs. Kiamrian Abbasov (ONE Welterweight World Championship)
•​    ​Regian Eersel vs. Nieky Holzken (ONE Lightweight Kickboxing Kickboxing World Championship)
•​    ​John Lineker vs. Muin Gafurov (MMA– bantamweight)
•​    ​Amarsanaa Tsogookhuu vs. Antonio Caruso ( MMA – lightweight)
•​    ​Mark Fairtex Abelardo vs. Ayideng Jumayi ( MMA – bantamweight)
•​    ​Johnny Nunez vs. Kazuki Tokudome (MMA – lightweight)
•​    ​Eko Roni Saputra vs. Kaji Ebin ( MMA – flyweight)
•​    ​Priscilla Hertati Lumban Gaol vs. Bozhena Antoniyar ( MMA – women’s atomweight)
•​    ​Rudy Agustian vs. Abro Fernandes (MMA – flyweight)
•​    ​Egi Rozten vs. Elipitua Siregar (MMA – strawweight)
•​    ​Adi Paryanto vs. Angelo Bimoadji ( MMA – strawweight)
•​    ​Adrian Mattheis vs. Stefer Rahardian ( MMA – strawweight)



​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​
 



© រក្សាសិទ្ធិដោយ thmeythmey.com